សុខភាព
អ្នកជំនាញអាហាររូបត្ថម្ភ ប្រាប់ពីវិធី ៥ យ៉ាង សម្រាប់អាការហើមពោះ
ហើមពោះអាចបណ្ដាលមកពីច្រើនមូលហេតុដូចជា ចំណីអាហារ បាក់តេរី ការផ្លាស់ប្ដូរចលនាពោះវៀន និងការតានតឹងជាដើម ។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងដែលចែករំលែកដោយអ្នកជំនាញអាហាររូបត្ថម្ភ Stephenson សម្រាប់ការហើមពោះ ៖
១. តាមតមអាហារ

ចាប់ផ្ដើមពីការសង្កេតអាហារដែលអ្នកញ៉ាំ ស្វែងរកអាហារណាធ្វើឲ្យអ្នកហើមពោះ ហើយឈប់ញ៉ាំមួយរយៈដើម្បីបញ្ជាក់ថាពិតជាមកពីអាហារមែនឬយ៉ាងណា ?
២. បញ្ឈប់ការញ៉ាំអាហារខុស
គ្រឿងផ្សំនៅក្នុងអាហារខ្លះអាចធ្វើឲ្យអ្នកហើមពោះដូចជា សារធាតុផ្អែមគ្មានកាឡូរី(aspartame, maltitol និង sucralose) បណ្តាលឱ្យមានខ្យល់និងហើមពោះ ។ ក្រៅពីនេះ ស្ករកៅស៊ូ, ដុំប្រូតេអ៉ីន, និងម្សៅប្រូតេអ៉ីក៏ជាអាវុធលាក់មុខដែរ ។
៣. កែលម្អទម្លាប់ញ៉ាំអាហារ
ការទំពារអាហារមិនម៉ត់ល្អ បរិភោគប្រញ៉ាប់ៗ អាចបង្កការហើមពោះមិនចាញ់គ្រឿងផ្សំអាហារប៉ុន្មានទេ ។ ជាក់ស្ដែងការទំពារអាហារពិតជាសំខាន់ណាស់ចំពោះសុខភាព និងទម្ងន់ ។

៤. ទទួលទានអាហារដែលជួយក្នុងការរំលាយអាហារ ឬងាយរលាយ
អាហារដែលជួយរំលាយមានដូចជា ខ្ញី, gentian, dandelion, mugwort,និងchamomile ។ ចំណែកឯការចម្អិនអាហារឲ្យបានឆ្អិនល្អក៏រួមចំណែកក្នុងការងាយរលាយដែរ ។ អាហារចុងក្រោយដែលអ្នកមិនអាចមើលរំលងនោះគឺ យ៉ាអួរ ព្រោះវាជួយបាក់តេរីល្អ និងការរំលាយអាហារដ៏ពេញនិយម ។
៥. របៀបរស់នៅ

សូមជៀសវាងសេពគ្រឿងស្រវឹង ហើយងាកមកធ្វើលំហាត់ប្រាណជាប្រចាំវិញទើបជាការប្រសើរ ។ ក្នុងចំណុចនេះ លំហាត់របស់អ្នកអាចធ្វើដោយសេរី មិនថាយូហ្គា ការសមាធិ ឬការហក់លោតនោះទេសុទ្ធតែផ្ដល់ផលប្រយោជន៍ដូចគ្នាទាំងអស់ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


