ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក កំពុងបញ្ជាឲ្យ ណាតូ ពង្រីកទឹកដី (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ការពង្រីកអង្គការណាតូមិនមានអ្វីពាក់ព័ន្ធនឹងការសម្រេចបាននូវគោលដៅច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញវាគឺជាការបង្កើតទឹកដីក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក ។

លោករដ្ឋមន្ត្រីបាននិយាយក្នុងកម្មវិធី Bolshaya Igra នៅលើប៉ុស្តិ៍ទូរទស្សន៍ Channel One ថា “ជាការពិតណាស់ នៅពេលដែលពួកគេបានទទួលយកម៉ុងតេណេហ្គ្រោ, ម៉ាសេដូនៀខាងជើង, អាល់បានី តើពួកគេអាចពង្រឹងសន្តិសុខនៃសម្ព័ន្ធភាពអាត្លង់ទិកខាងជើងដោយរបៀបណា ប្រសិនបើវាជាសម្ព័ន្ធភាពការពារមែននោះ? ដូចនេះមានន័យថា វាគឺជាការអភិវឌ្ឍទឹកដីក្រោមការបញ្ជារបស់សហរដ្ឋអាមេរិក ស្របតាមការពង្រឹង និងការប៉ុនប៉ងដើម្បីបន្តធ្វើឲ្យពិភពលោកគ្មានប៉ូលដូចគ្នា” ។
លោក Lavrov បានរំឭកថា រុស្ស៊ីបានព្រមានប្រឆាំងនឹងការទាញអ៊ុយក្រែនចូលទៅក្នុងអង្គការណាតូរួចហើយ ប៉ុន្តែការចរចាស្តីពីការធានាសន្តិសុខបានបង្ហាញយ៉ាងច្បាស់ថា ណាតូ និងសហរដ្ឋអាមេរិកមិនបានបង្ហាញបំណងចង់គិតពីផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ីឡើយ ។

លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍នោះថា “បណ្តាប្រទេសលោកខាងលិចកំពុងតែបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអាចសម្រេចចិត្តនូវអ្វីដែលចាំបាច់សម្រាប់សន្តិសុខរបស់យើងនោះទេ ។
លោកបានកត់សម្គាល់ថា ប្រទេសលោកខាងលិចកំពុងប្រកាសដោយបើកចំហថា ពួកគេគួរតែគ្រប់គ្រងស្ថានការណ៍ក្នុងពិភពលោក ហើយអង្គការណាតូមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការបន្តគោលនយោបាយរបស់ខ្លួននៅគ្រប់ទីកន្លែង ។

ជាចុងក្រោយលោក Lavrov សង្កត់ធ្ងន់ថា បច្ចុប្បន្នអ៊ុយក្រែនគឺស្ថិតក្នុងកណ្ដាប់ដៃរបស់ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ និងរដ្ឋធានីលោកខាងលិចផ្សេងទៀត ។ ហេតុដូច្នេះហើយបានជាយើងមិនចង់និយាយជាមួយលោក Zelensky ទេ យើងត្រូវនិយាយជាមួយក្រុមអាមេរិកតែម្ដង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តើលោក Putin និងប្រមុខ UN និយាយអ្វីខ្លះ ក្នុងកិច្ចពិភាក្សានៅ មូស្គូ?
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


