Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន​ អាច​អូស​បន្លាយ​ពេលដល់ទៅ មួយទសវត្សរ៍

បានផុស

នៅ

លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស បាននិយាយថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយដល់ទៅ១០ឆ្នាំឯណោះ។

This image has an empty alt attribute; its file name is 4RVTFRO7MJIQFFO37YZQD3FYZI-1024x683.jpg
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី Liz Truss

ថ្លែងក្នុងពិធីជប់លៀងពេលល្ងាច អំឡុងព្រឹត្តិការណ៍គោលនយោបាយការបរទេសកាលពីថ្ងៃពុធទី២៧ខែមេសា លោកស្រីបានព្រមានបស្ចិមប្រទេសថា ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទទួលជោគជ័យមែន នោះនឹងមានទុក្ខវេទនាបន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុប និងផលវិបាកដ៏គួរឲ្យភ័យខ្លាចនៅទូទាំងពិភពលោក។

លោកស្រី Truss បានបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនអាចជារឿងដែលអូសបន្លាយពេលយូរ ហើយអឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់ដំណើរដ៏វែងឆ្ងាយនេះ។

This image has an empty alt attribute; its file name is download-10-1024x682.jpg
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីរដ្ឋាភិបាលនៅចក្រភពអង់គ្លេស មានក្តីព្រួយបារម្ភថា លោកពូទីននឹងបើកការវាយប្រហារលើប្រទេសហ្សកហ្ស៊ី និងម៉ុលដាវី ប្រសិនបើគាត់ត្រូវបានអនុញ្ញាតឲ្យយកទឹកដីអ៊ុយក្រែន។

ទន្ទឹមនោះ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកស្រី Liz Truss បានហៅលោក ពូទីន ថាជា “មនុស្សទុច្ចរិតអស់សង្ឃឹម” ដែលការលុកលុយរបស់គាត់គួរតែត្រូវបានជួបជាមួយនឹងការតស៊ូ។ លោកស្រី​​បន្ថែម​ថា ចក្រភព​អង់គ្លេស និង​សម្ព័ន្ធមិត្ត​គួរតែបន្ត​ដំណើរ​ទៅ​មុខ​ និង​លឿន​ជាង​មុន ដើម្បី​រុញ​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន​ទាំងមូល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ ប្រមុខ UN ទៅដល់ទីក្រុង កៀវ ដើម្បីពិភាក្សាជាមួយលោក Zelensky ហើយគ្រោងទៅមើល ២កន្លែង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម