ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ទៅដល់ទីក្រុង កៀវ ដើម្បីពិភាក្សាជាមួយលោក Zelensky ហើយគ្រោងទៅមើល ២កន្លែង
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទៅដល់ទីក្រុង កៀវ ហើយ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

ប្រមុខ UN រូបនេះក៏គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស Dmytro Kuleba និងទៅមើលទីក្រុង Bucha និង Irpin ខាងក្រៅរដ្ឋធានី កៀវ ផងដែរ។
កាលពីដើមសប្តាហ៍នេះ លោក Guterres បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងទីក្រុងមូស្គូ ជាកន្លែងដែលថ្នាក់ដឹកនាំទាំងពីរ ពិភាក្សាគ្នាអំពីការជម្លៀសមនុស្សចេញពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ហើយអ្នកទាំងពីរបានយល់ព្រមជាគោលការណ៍ ឲ្យ UN និងកាកបាទក្រហមអន្តរជាតិ ចូលរួមក្នុងការជម្លៀស។

តាមសេចក្តីរាយការណ៍ មន្ត្រី UN បានរៀបចំកិច្ចពិភាក្សាបន្ត ជាមួយអាជ្ញាធរនៅទីក្រុងមូស្គូ និងទីក្រុងកៀវ ដើម្បីបង្កើតក្របខ័ណ្ឌប្រតិបត្តិការសម្រាប់ការជម្លៀសជនស៊ីវិលឲ្យទាន់ពេលវេលា”។
តាមការប៉ាន់ស្មានថា មានទាហានប្រមាណ ២០០០នាក់ និងជនស៊ីវិលប្រហែល ១០០០នាក់កំពុងជាប់ក្នុងលេណដ្ឋានក្រោមរោងចក្រដែលខូចខាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ លោក ពូទីន ព្រមានប្រទេសណា ធ្វើអន្តរាគមន៍ក្នុងជម្លោះនៅអ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


