ព័ត៌មានជាតិ
តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ កើនលើសការផ្គត់ផ្គង់ ធ្វើឲ្យដាច់ទឹកនៅតំបន់មួយចំនួន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងពីបញ្ហាកង្វះទឹកនៅតំបន់មួយចំនួនជាពិសេសនៅបុរីឈូកវ៉ា ២ និងតំបន់មួយចំនួនទៀត ដោយសារតម្រូវការទឹកមានការកើនឡើងលើសពីលទ្ធភាពផ្គត់ផ្គង់។
រដ្ឋាការទឹកស្វយ័តក្រុងភ្នំពេញបានជូនដំណឹងថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័សឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ លើសពីសមត្ថភាពផលិតប្រមាណជា ២០ម៉ឺនម៣/ថ្ងៃ (តម្រូវការប្រើប្រាស់ទឹកប្រមាណ ៨០០.០០០ ម៣/ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០.០០០ម៣/ថ្ងៃប៉ុណ្ណោះ)។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ រ.ទ.ស.ភ កំពុងពន្លឿនការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤០០.០០០ម៣/ថ្ងៃលើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០ម៣/ថ្ងៃ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ១.០០០.០០០ម៣/ថ្ងៃ ដែលនឹងបិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ដែរថា អំឡុងពេលមានបញ្ហាកង្វះទឹកស្អាតជាពិសេសប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២នេះ ក្រុមការងាររបស់ រ.ទ.ស.ភ បានដឹកជញ្ជូនទឹកស្អាតទៅបំពេញធុងទឹកសម្រាប់ចែកចាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាចទៅយកទឹកមកប្រើប្រាស់បាន។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ រ.ទ.ស.ភ បានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយបានបញ្ជូនក្រុមការងារជំនាញចុះទៅសិក្សាទីតាំង និងកំពុងអនុវត្តនូវការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតពីតំបន់ផ្សេងៗ ដើម្បីបញ្ជូនទឹកទៅជួយផ្គត់ផ្គង់នៅតំបន់បុរីពិភពថ្មីឈូកវ៉ា ២នេះ។

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


