ជីវិតកម្សាន្ដ
អ៉ីណូ៖ សិល្បៈជំនាន់ក្រោយ បើចង់ជោគជ័យត្រូវឲ្យតម្លៃអ្នកគាំទ្រ និងរៀមច្បង
ដោយមើលឃើញអ្នកសិល្បៈជំនាន់ក្រោយមួយចំនួនហាក់មានចរិតតួឯក តារាចម្រៀងរៀមច្បងលោក អ៉ីណូ បានចេញមុខដាស់តឿន និងប្រាប់គន្លឹះជោគជ័យដល់ពួកគេ។ ពិសេសត្រូវចេះឲ្យតម្លៃដល់អ្នកគាំទ្រនិងរៀមច្បងសិល្បៈ។

លោក អ៉ីណូ បានលើកឡើងពីចំណុចទាំងនោះថា ប្អូនៗសិល្បករជំនាន់ក្រោយអើយ បងស្រលាញ់ឲ្យតម្លៃនឹងចង់ជួយណាស់ ប៉ុន្តែចង់ជោគជ័យជៀសវាងការនិយាយដើមអ្នកនេះទៅប្រាប់អ្នកនោះ កុំផ្តុំគ្នារឿងអត់ប្រយោជន៍អ៊ីចឹងពេក។ ខំប្រឹងពង្រឹងខ្លួនឯងឲ្យល្អទៅណាដើម្បីតម្លៃប្រជាប្រិយភាព ដើម្បីឲ្យពុកម៉ែបងប្អូនស្រលាញ់។ អ៊ីណូ បន្តទៀតថា ជាពិសេសរៀនឲ្យតម្លៃរៀមច្បងផងណាអូនអូនណា អាមិនទាន់បានអីផងអួត អាងរញ៉េរញ៉ៃក្រោយខ្នងរៀមច្បងទាំងអត្តចរិត និងពាក្យសម្តីគ្មានភាពថ្លៃថ្នូរ គ្មានវិន័យបើនៅតែអ៊ីចឹងគ្មានថ្ងៃរីកចម្រើនទេ។ នេះនិយាយប៉ះបងដែលជាថ្នាក់ដឹកនាំម្នាក់ ចិត្តធម៌ទេស្តាប់ឮហើយបងគ្រាន់តែពន្យល់នែនាំ តែប៉ះអ្នកផ្សេងប្អូនចប់ហើយ មិនថាការងារសិល្បៈឬការងារអ្វីក៏ដោយចរិកពេលវេលា និងភាពថ្លៃថ្នូរសំខាន់ណាស់ចូរចងចាំណាប្អូន។

តារាចម្រៀង អ៉ីណូ បន្ថែមទៀតថា សូមទោសសុំបញ្ចេញអារម្មណ៍បន្តិចណាសម្រាប់ប្អូនៗមួយចំនួនតូច ព្រោះសិល្បៈជិត ២០ ឆ្នាំហើយ តាំងពីមួយថ្ងៃ ៣ ដុល្លារ ឬ ៥ ដុល្លារទើបឮ។ សូមទោសខ្ញុំកម្រផុសdramaផ្ដេសផ្ដាសណាស់៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ