សន្តិសុខសង្គម
ផ្គររន្ទះ បាញ់សម្លាប់បុរសម្នាក់បន្សល់ទុកកូនតូចពីរនាក់កំព្រា
បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែក្បែរភូមិ ខណៈដើរទៅមើលស្រូវពេលមេឃកំពុងភ្លៀងរលឹម។ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិ ពេលមានផ្គរភ្លៀងរលឹមខ្សល់កន្ត្រាក់ ចៀសវាងកើតមានគ្រោះថ្នាក់មកលើខ្លួនជាយថាហេតុ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ មានករណីរន្ទះបាញ់បុរសម្នាក់ឈ្មោះ រស់ រ៉ុង អាយុ៣៤ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅវាលស្រែក្បែរភូមិ ដោយបន្សល់ទុកកូនតូចៗ២នាក់រស់នៅក្នុងបន្ទុកម្តាយ។
តាមសាច់ញាតិបញ្ជាក់ថា ពេលមេឃកំពុងភ្លៀងរលឹម ជនរងគ្រោះបានដើរទៅមើលស្រូវស្រែដែលនៅក្បែរផ្ទះ ហើយក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តងទៅ។

ក្រោយកើតហេតុសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានចុះធ្វើកំណត់ហេតុ និងពិនិត្យឃើញថា ជនរងគ្រោះពិតស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


