ព័ត៌មានអន្ដរជាតិ
Zelensky ប្រាប់ថា នៅតែបើកចំហចំពោះការចរចាជាមួយរុស្ស៊ី តែមានលក្ខខណ្ឌមួយ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា លោកនៅតែបើកចំហចំពោះការចរចាជាមួយរុស្ស៊ី ប៉ុន្តែលុះត្រាតែទីក្រុង មូស្គូដកទ័ពចេញ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយវិទ្យាស្ថាន Chatham House, លោក Zelensky និយាយថា ការរៀបចំគឺចាំបាច់សម្រាប់កិច្ចពិភាក្សាដើម្បីបញ្ឈប់ការសម្លាប់ បន្ទាប់មក អ៊ុយក្រែន អាចប្រើបណ្តាញការទូត ដើម្បីដណ្តើមយកទឹកដីមកវិញ។
លោកបាននិយាយថា លក្ខខណ្ឌសម្រាប់រឿងនេះគឺ ត្រូវស្តារស្ថានភាពឲ្យដូចថ្ងៃទី២៣ខែកុម្ភៈវិញ មុនពេលសង្រ្គាមផ្ទុះឡើង។ លោកបាននិយាយអំពីកងទ័ពរុស្ស៊ីថា “ពួកគេត្រូវតែដកថយ។ ក្នុងស្ថានភាពនោះ យើងនឹងអាចចាប់ផ្ដើមកិច្ចពិភាក្សាជាធម្មតាបានហើយ”។

បន្ទាប់ពីការលើកឡើងរបស់ប្រធានាធិបធីអ៊ុយក្រែន, អភិបាលតំបន់ Luhansk លោក Serhiy Gaidai បាននិយាយនៅថ្ងៃអាទិត្យទី៨ខែឧសភានេះថា មនុស្សពីរនាក់ត្រូវសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់រុស្សី លើសាលារៀនមួយ ក្នុងភូមិ Bilohorivka របស់ប្រទេសអ៊ុយក្រែន ហើយមនុស្ស ៦០ នាក់ទៀតដែលជាប់នៅក្រោមគំនរបាក់បែក ក៏ត្រូវបានគេបារម្ភថា បាត់បង់ជីវិតផងដែរ។
យោងតាមលោក Gaidai, រុស្សីបានទម្លាក់គ្រាប់បែកមួយគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍លើសាលារៀនមួយកន្លែង ដែលមានមនុស្សប្រហែល ៩០ នាក់កំពុងជ្រកកោន ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះអគារ។ អំឡុងពេលនោះ មនុស្សចំនួន ៣០នាក់ត្រូវបានជួយសង្គ្រោះ។

លោកបានសរសេរនៅលើ Telegram ថា “ភ្លើងត្រូវបានពន្លត់បន្ទាប់ពីឆាបឆេះអស់រយៈពេលជិត៤ម៉ោង។ ក្រោយពេលកម្ទេចកម្ទីត្រូវបានសម្អាត សាកសពមនុស្ស២នាក់ត្រូវបានរកឃើញ។ មនុស្ស ៦០ នាក់ទៀតទំនងជាស្លាប់នៅក្រោមគំនរបាក់បែកនៃអគារ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ រុស្ស៊ី ទម្លាក់គ្រាប់បែកលើសាលារៀនអ៊ុយក្រែន ស្លាប់មនុស្ស២នាក់ ខណៈ៦០នាក់ទៀត ក៏គ្មានសង្ឃឹមរស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


