Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ទម្លាក់គ្រាប់បែកលើសាលារៀនអ៊ុយក្រែន ស្លាប់មនុស្ស២នាក់ ខណៈ៦០នាក់ទៀត ក៏គ្មានសង្ឃឹមរស់

បានផុស

នៅ

លោក Serhiy Gaidai អភិបាលតំបន់ Luhansk បាននិយាយនៅថ្ងៃអាទិត្យទី៨ខែឧសភានេះថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករបស់រុស្សី លើសាលារៀនមួយ ក្នុងភូមិ Bilohorivka របស់ប្រទេសអ៊ុយក្រែន ហើយមនុស្ស ៦០ នាក់ទៀតដែលជាប់នៅក្រោមគំនរបាក់បែក ក៏ត្រូវបានគេបារម្ភថា បាត់បង់ជីវិតផងដែរ។

This image has an empty alt attribute; its file name is 20220508135036contentPhoto1.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gaidai និយាយថា រុស្សីបានទម្លាក់គ្រាប់បែកមួយគ្រាប់ កាលពីរសៀលថ្ងៃសៅរ៍លើសាលារៀនមួយកន្លែង ដែលមានមនុស្សប្រហែល ៩០ នាក់កំពុងជ្រកកោន ដោយបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះអគារ។ អំឡុងពេលនោះ មនុស្សចំនួន ៣០នាក់ត្រូវបានជួយសង្គ្រោះ។

លោកបានសរសេរនៅលើ Telegram ថា “ភ្លើងត្រូវបានពន្លត់បន្ទាប់ពីឆាបឆេះអស់រយៈពេលជិត៤ម៉ោង។ ក្រោយពេលកម្ទេចកម្ទីត្រូវបានសម្អាត សាកសពមនុស្ស២នាក់ត្រូវបានរកឃើញ។ មនុស្ស ៦០ នាក់ទៀតទំនងជាស្លាប់នៅក្រោមគំនរបាក់បែកនៃអគារ”។

This image has an empty alt attribute; its file name is 51c58a772fb01bbf2238e1fa3f6d09a4.jpg

ដោយឡែកយោងតាមព័ត៌មានបឋម, ការបាញ់ផ្លោងនៅក្នុងភូមិ Shypilovo បានបំផ្លាញផ្ទះមួយខ្នង ហើយមនុស្ស ១១ នាក់នៅតែស្ថិតក្រោមអគារដែលបាក់។

ទោះបីជាយ៉ាងណាក៏ដោយ រ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះ ភ្លាមៗបានទេ ហើយក៏មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ពូទីន បង្ហាញអាវុធនុយក្លេអ៊ែរ ដែលពិភពលោក ខ្លាចបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម