Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថាឲ្យ ពូទីន ចំៗ ក្រោយថ្លែងសុន្ទរកថាទិវាជ័យជម្នះ (មានវីដេអូ)

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិក​ បានរិះគន់ការអះអាងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលថា សង្រ្គាមរបស់គាត់លើអ៊ុយក្រែនគឺជា “ការការពារ”។ លោក​ ពូទីន បានលើកឡើងបែបនេះ នៅពេលទីក្រុងមូស្គូប្រារព្ធទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ លើពួកណាស៊ីអាល្លឺម៉ង់។

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បានចោទប្រកាន់លោក ពូទីន ថា “បំភ្លៃប្រវត្តិសាស្ត្រ” នៅក្នុងសុន្ទរកថារបស់គាត់ ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា វាជារឿងមិនសមហេតុផលទាល់តែសោះ ដែលមេដឹកនាំរុស្ស៊ីនិយាយថា ប្រតិបត្តិការរបស់គាត់នៅអ៊ុយក្រែន មិនមែនជាការវាយប្រហារលុកលុយនោះទេ។

ទន្ទឹមនោះដែរ សមភាគីរបស់គាត់នៅមន្ទីរបញ្ចកោណ បានស្តីបន្ទោសការចោទប្រកាន់របស់រដ្ឋាភិបាលរុស្ស៊ីដែលថា រដ្ឋាភិបាលអ៊ុយក្រែនគ្រប់គ្រងដោយពួកណាស៊ី។

លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី០៩ខែឧសភាថា “អ្នកដឹងទេថា អ្នកណានៅអ៊ុយក្រែន? ជនជាតិអ៊ុយក្រែន មិនមែនជាពួកណាស៊ីទេ”។

រឿងនេះកើតឡើងនៅពេលលោកពូទីន ព្យាយាមបង្ហាញសង្រ្គាមបង្ហូរឈាមរបស់គាត់នៅក្នុងពន្លឺវិជ្ជមាន អំឡុងពេលប្រារព្ធទិវាជ័យជម្នះរបស់វិមានក្រឹមឡាំង នៅទីលានក្រហម។

លោក ពូទីន ​ថ្លែងថា “អ្នកកំពុងតស៊ូដើម្បីមាតុភូមិ ដើម្បីអនាគតរបស់ខ្លួន ដូច្នេះកុំឲ្យនរណាម្នាក់ភ្លេចមេរៀននៃសង្គ្រាមលោកលើកទីពីរឲ្យសោះ។ ​គ្មាន​កន្លែង​ណា​ក្នុង​លោកនេះ ​សម្រាប់អ្នក​ព្យួរក អ្នក​ប្រហារជីវិត និង​ពួក​ណាស៊ី​ទេ”។

នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកពូទីន ក្នុងសន្និសីទសារព័ត៌មានមួយរបស់ក្រសួងការបរទេស លោក Price និយាយថា “វាជាឱកាសមួយសម្រាប់ពួកយើងដើម្បីដឹងច្បាស់អំពីការពិត។ ផ្ទុយពីអ្វីដែលយើងបានឮនៅថ្ងៃនេះក្នុងទីក្រុងមូស្គូ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាសង្រ្គាមជ្រើសរើសដ៏ឃោរឃៅ។ វាមិនមានការរំខាន វាមិនសមហេតុផល វាត្រូវបានគិតទុកជាមុន ហើយវាបាននាំមកនូវការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស នៅទូទាំងប្រទេសអ៊ុយក្រែន”។

ជាថ្មីម្តងទៀត លោក Price បានចោទប្រកាន់រុស្ស៊ី អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន រួមទាំងការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះ លើសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនៅតែស្ថិតនៅក្រោមការកាន់កាប់របស់ទីក្រុងមូស្គូផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សហរដ្ឋ អាមេរិក អនុម័តច្បាប់ កម្មវិធី អាវុធសម័យ សង្រ្គាម លោក លើក ទី ២ ដើម្បីជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម