Connect with us

ព័ត៌មានជាតិ

ផ្លូវមួយខ្សែប្រវែង ៣០០ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានកែលម្អ

បានផុស

នៅ

ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង៣០០ម៉ែត្រ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលក្រុង បានលើកឡើងថា ការកែលម្អពង្រីកផ្លូវនេះ តបតាមការស្នើរបស់ប្រជាពលរដ្ឋ ដែលលំបាកក្នុងការធ្វើដំណើរ។ លោក លឹម សៀងហេង បានបន្តទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកហូរចេញនោះទេ ជាពិសេសសិស្សសាលាពិបាកធ្វើដំណើរទៅរៀន ជាដើម។

ដោយមើលឃើញពីការលំបាកនេះ អាជ្ញាធរ បានចាក់ក្រាលថ្មម៉ិច មានបណ្តោយប្រវែងជាង៣០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រ ព្រមទាំងដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង។  ចំពោះថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន។

លោកអភិបាលក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយ ត្រូវចេះថែរក្សាឱ្យបានគង់វង្សយូរអង្វែង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម