ព័ត៌មានជាតិ
សកម្មភាពCTP ត្រូវបានអនុវត្តន៍ជាប្រចាំ ដើម្បីផ្តល់អត្ថប្រយោជន៍និងភាពងាយស្រួលដល់ស្ត្រីនិងកុមារ
សកម្មភាពប្រចាំថ្ងៃនៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តជាប្រចាំ ដោយការចុះឈ្មោះថ្មីនៅតាមឃុំសង្កាត់ និងការពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។

មន្ត្រីនាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានឲ្យដឹងមុននេះថា សកម្មភាពទូទាំងប្រទេសCTP ជាកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយ:ពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ។ មន្ត្រីដដែលបានបន្តថា ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចាប់ពីនៅខែមករា ឆ្នាំ២០២០តទៅ ។


កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួ ងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានីខេត្ត និងនៅថ្នាក់ឃុំសង្កាត់ មានរដ្ឋបាលឃុំសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ៕


អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


