Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌី​ម៉​ង់ បង្ហាញ​ពី​លទ្ធផល​បេសកកម្ម​៥​ថ្ងៃ ជាមួយនិង​ការ​ពាំ​នាំនូវ​សំណូមពរ​របស់​សហគម​ន៍​ខ្មែរ ជូន​ស្ថានទូត​កម្ពុជា ដើម្បី​ពិចារណា​និង​ផ្តល់​ដំណោះស្រាយ​

បានផុស

នៅ

​កូរ៉េ​ ៖ តប​តាម​ការអញ្ជើញ​របស់លោក​ស្រី​ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ​២០២២​នេះ លោក ឡុង ឌី​ម៉​ង់ អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទ្វីប​អាស៊ី​ខាងកើត និង​អាគ្នេយ៍ និង​ជា​អនុប្រធាន​ក្រុម​ទទួលបន្ទុក​ប្រទេស​កូរ៉េ និង កញ្ញា ស្រ៊ុន ស្រី​នាង ព្រមទាំង ក្រុមការងារ​បាន​ជួបពិភាក្សា​អំពី​កិច្ចការងារ​ពង្រឹង​គណ​បក្ស និង​ការងារ​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​នេះ​លោក ឡុង ឌី​ម៉​ង់ បាន​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​បេសកកម្ម​ចំនួន ៥ ថ្ងៃ នៅ​ថេ​ហ្គូ គូ​មី និង​ក្វាង​ជូ និង​បាន​ពាំនាំ​នូវ​សំណូមពរ​របស់​សហគម​ន៍​ខ្មែរ ជូន​ក្រុមការងារ​ស្ថានទូត ដើម្បី​ពិចារណា និង​ផ្តល់នូវ​ដំណោះស្រាយ​។

​លោក ឡុង ឌី​ម៉​ង់ បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សមាជិក​រដ្ឋសភា AHN GYU Back ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ដឹកជញ្ជូន​ផ្លូវទឹក​នៅ​ខេត្ត​ព្រះសីហនុ​។ បន្ថែម​ពីនេះ លោក ឡុង ឌី​ម៉​ង់ ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ជា​ជន​បង្គោល​សំខាន់ៗ នៅតាម​តំបន់​ជិត​ទីក្រុង​សេ​អ៊ូ​ល ដូចជា​សេ​អ៊ូ​ល អាន​សាន គីម​ផូ ផូ​ឆុន ស៊ូ​វ៉ុ​ន អ៉ឺ​យ​ចុង​ប៊ូ សុង​ណាំ ផា​រ៉ា​ន់ និង​អាជីវករ​លក់​ឡាន​…​។​ល​។ ព្រមទាំង​បាន​អញ្ជើញ លោកស្រី​ជ្រឹង បុ​ទុមរ​ង្សី​​និង​មន្ត្រី​ស្ថានទូត​ចូលរួម សរុប​ប្រមាណ​ជាង​៨០​នាក់​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន​បក្ស និង​សហគមន៍ លោក ឡុង ឌី​ម៉​ង់ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ,​លោក​ហេង សួរ , លោក ហុង ជឿន និង​បាន​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​នៃ​កម្ពុជា សមិទ្ធផល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល និង​បានស្នើ​សុំអោយ​បងប្អូន​ជួយ​ផ្សព្វផ្សាយ និង​ផ្តាំផ្ញើ​ដល់​ឱ​ពុក​ម្តាយ បងប្អូន សាច់ញាតិ និង​មិត្ត​ភ័​ក្ត​អោយទៅ​បោះឆ្នោត និង​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ​។

ជាមួយគ្នានេះ លោកស្រី​ជ្រឹង បុ​ទុមរ​ង្សី ក៏បាន​ឡើង​ថ្លែង​នូវ​ចំណាប់អារម្មណ៍ និង​មានមតិ​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​ផងដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម