ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានសមត្ថភាពផលិតទឹកស្អាតគ្រប់គ្រាន់ បំពេញតម្រូវការប្រើប្រាស់ពលរដ្ឋក្នុងខេត្ត
ខេត្តព្រះសីហនុមានក្រុមហ៊ុនផលិតទឹកស្អាតឯកជនចំនួន ១៤ កំពុងដំណើរការផលិតទឹកស្អាតបំពេញសេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ពលរដ្ឋក្នុងខេត្ត។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
ថ្លែងក្នុងកម្មវិធីបង្ហាញពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងឆមាសទី ១ ឆ្នាំ ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តស្ថិតនៅតំបន់ឆ្នេរនេះ មានក្រុមហ៊ុនផលិតទឹកស្អាតឯកជនចំនួន ១៤ ក្រុមហ៊ុន ក្នុងនោះ ៤ ក្រុមហ៊ុនកំពុងស្នើសុំអាជ្ញាប័ណ្ណ។

សមត្ថភាពផលិតទឹកស្អាតក្នុងខេត្តបានប្រមាណ ១៧៨ ៩៦០ ម៣/ថ្ងៃ ខណៈតម្រូវការប្រើប្រាស់ជាក់ស្ដែងមានប្រមាណ ១២០ ០០០ ម៣/ថ្ងៃប៉ុណ្ណោះ។
លោក ឡុង ឌីម៉ង់ បានញ្ជាក់ថា វិសាលភាពផ្គត់ផ្គង់ទឹកស្អាតបច្ចុប្បន្នបានគ្របដណ្តប់ចំនួន ៩៤/១១១ ភូមិ ដែលស្មើនឹង ៨៤,៨៤% នៃភូមិទូទាំងខេត្ត ខណៈអតិថិជនបានកំពុងភ្ជាប់ប្រើប្រាស់សរុបមានចំនួន ៣៨ ៥២៩ កុងទ័រ (គ្រួសារ)។
រាជរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុ រយៈពេលវែងក្នុងការប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ មានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


