ព័ត៌មានជាតិ
កត្តារាំងស្ទះ «ការចុះបញ្ជីគម្រោងវិនិយោគក្រោម ៥ លានដុល្លារ» លើកយកពិភាក្សាក្នុងសន្និបាតប្រចាំឆ្នាំរបស់ខេត្តព្រះសីហនុ
«ការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥ លានដុល្លារចុះក្រោម» គឺជាប្រធានបទមួយត្រូវបានលើកយកពិភាក្សាក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងច្បាប់វិនិយោគ និងការប្រតិភូកម្មសិទ្ធិអំណាចមកអនុគណៈកម្មាធិការវិនិយោគខេត្ត ក៏រដ្ឋបាលខេត្តនៅតែជួបបញ្ហាប្រឈមមួយចំនួន។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលដឹកនាំកិច្ចពិភាក្សាចំពោះមុខប្រធានបទ «ការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសមមូល ៥ លានដុល្លារចុះក្រោម» នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។
បញ្ហារាំងស្ទះមានដូចជា៖
– ធនធានមនុស្ស និងជំនាញបច្ចេកទេស៖ មន្ត្រីអនុវត្តមួយចំនួននៅមិនទាន់មានបទពិសោធន៍ និងមិនទាន់យល់ដឹងស៊ីជម្រៅអំពីច្បាប់វិនិយោគថ្មីនៅឡើយ។ មន្ត្រីរបស់មន្ទីរអង្គភាពមួយចំនួនមិនទាន់ទទួលបានការបណ្តុះបណ្តាលពីក្រសួងសាមីនៅឡើយ ដែលការណ៍នេះជារបាំងបច្ចេកទេសក្នុងការអនុវត្ត។
ឧទាហរណ៍៖ ប្រកាសលេខ ១៨៨ ប្រក.កសក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចទៅឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ក្នុងការពិនិត្យផ្តល់យោបល់និងសម្រេចលើការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូល ៥ (ប្រាំ) លានដុល្លារចុះក្រោម
– កង្វះខាតទិន្នន័យ ព័ត៌មានលម្អិតអំពីតំបន់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ បញ្ហាថ្លៃដើមអគ្គិសនី ទឹកស្អាត និងប្រព័ន្ធដឹកជញ្ជូនក្នុងខេត្តនៅតំបន់ខ្លះនៅមានកម្រិត ដែលជាឧបសគ្គដល់ការសម្រេចចិត្តរបស់វិនិយោគិន
– នីតិវិធីដាក់ពាក្យស្នើសុំគម្រោង QIP នៅអនុគណៈកម្មាធិការវិនិយោគខេត្តពុំទាន់អាចដំណើរការ Online បាននៅឡើយ
– ក្រសួង ស្ថាប័នមួយចំនួនមិនទាន់បានធ្វើប្រតិភូកម្មមុខងារមកឱ្យមន្ទីរអង្គភាពជំនាញ
– ក្រសួង ស្ថាប័នមួយចំនួនបានប្រតិភូកម្មរួចរាល់ ប៉ុន្តែពុំទាន់បានដាក់ចេញនីតិវិធីឬសេចក្តីណែនាំក្នុងការពិនិត្យ ផ្តល់យោបល់ និងឯកភាពផ្នែកបច្ចេកទេស តាមជំនាញនិងផ្តល់ការបណ្តុះបណ្តាលដល់មន្ទីរអង្គភាពរបស់ខ្លួន

នៅក្នុងសន្និបាតបានលើកឡើងថា ដើម្បីឱ្យរដ្ឋបាលខេត្តដើរតួនាទីជាអ្នកសម្របសម្រួលវិនិយោគដ៏មានប្រសិទ្ធភាព រដ្ឋបាលខេត្តត្រូវការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធដូចជា៖
– ការបណ្តុះបណ្តាលសមត្ថភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គួរផ្តល់ការបណ្តុះបណ្តាលបន្តបន្ទាប់ដល់អនុគណៈកម្មាធិការវិនិយោគខេត្ត
-ការប្រតិភូកម្ម និងបណ្តុះបណ្តាលបច្ចេកទេសច្បាស់លាស់៖ ធានាថាការប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ អាចមានសិទ្ធិសម្រេចលើគម្រោងក្រោម ៥ លានដុល្លារ និងមានការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីអាចឱ្យមន្ត្រីទទួលបន្ទុកតាមមន្ទីរ អង្គភាព អាចអនុវត្តបានពេញលេញ
-ការចេញលិខិតបទដ្ឋានគតិយុត្តណែនាំជាស្តង់ដារអនុវត្តរួមទូទាំងប្រទេស
-ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា៖ ស្នើផ្តល់កញ្ចប់ថវិកា និងបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអនុវត្តលើការចុះបញ្ជីគម្រោងវិនិយោគទុនសមមូល ៥ លានដុល្លារចុះក្រោម
– ផ្តល់ការលើកទឹកចិត្តណាមួយដល់បុគ្គលិកដែលមានទេពកោសល្យ ឬកម្មករដែលមានជំនាញខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍឧស្សាហកម្មប្រភេទថ្មី
-ការពន្លឿនការចេញប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈលើការចុះបញ្ជីគម្រោង នៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (កន្លងមកអនុគណៈកម្មាធិការវិនិយោគខេត្តអនុវត្តតាមប្រកាស លេខ ៩៩១សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ចំពោះមុខ ដើម្បីជំរុញការចុះបញ្ជីវិនិយោគដែលមានទុនសមមូល ៥ លានដុល្លារ រដ្ឋបាលខេត្តដាក់ចេញវិធានការដូចខាងក្រោម៖
-រដ្ឋបាលខេត្តគួរបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាពពាក់ព័ន្ធរាប់ចាប់ពីមន្ត្រីជំនាញ និងវិស័យឯកជន (ជើងសារគយ) ដើម្បីផ្តល់ការប្រឹក្សាយោបល់សម្រាប់បម្រើឱ្យការនាំចេញ
-គួរបានប្រើប្រាស់លេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្តជាមន្ត្រីប្រឹក្សា និងផ្តល់ការគាំទ្រដល់អ្នកវិនិយោគ ព្រមទាំងធ្វើការសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តបានដោយរលូនក្នុងករណីមានការរាំងស្ទះ ដោយកត្តាបច្ចេកទេសឬនីតិវិធីនានា
-រៀបចំជាសំណុំបែបបទ និងនីតិវិធីស្តង់ដាសម្រាប់ចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ SOP និង Investment Guide Book សម្រាប់អនុវត្តក្នុងខេត្ត
– បន្តពង្រឹងយន្តការច្រកចេញចូលតែមួយដើម្បីធ្វើសាមញ្ញបនីយកម្មនីតិវិធីរដ្ឋបាល និងកាត់បន្ថយរយៈពេលរង់ចាំក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
– បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម៖ ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាមអនឡាញដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យពីចម្ងាយ និងតាមដានវឌ្ឍនភាពសំណើ
-ការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រ សម្រួលនីតិវិធីផ្សេងៗដល់អ្នកវិនិយោគ
– ការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគតាមរយៈការរៀបចំកិច្ចប្រជុំ ការធ្វើសិក្ខាសាលា និង Business Roadshow ដោយសហការជាមួយវិស័យឯកជនរួមមាន៖ សភាពាណិជ្ជកម្មខេត្ត សមាគមសហគ្រិនវ័យក្មេង និងសមាគមអ្នកវិនិយោគចិនជាដើម។
-គួរធ្វើអាទិភាវូបនីយកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន៖ ផ្លូវ (ប្រព័ន្ធដឹកជញ្ជូន) ទឹកស្អាត អគ្គិសនី ប្រព័ន្ធអ៊ីនធើណេត
– បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់បរិយាកាស វិនិយោគនៅក្នុងខេត្ត និងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


