ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាកំពុងសាងសង់អនុស្ថានីយវាលរេញអានុភាព ៧៥ មេហ្គាវ៉ាត់ ផ្គត់ផ្គង់តំបន់សេដ្ឋកិច្ចពិសេសស្រុកព្រៃនប់
អគ្គិសនីកម្ពុជាកំពុងសាងសង់អនុស្ថានីយវាលរេញដែលមានអនុភាព ៧៥ មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបម្រើការផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម។ នេះបើតាមលោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុនៅក្នុងវេទិកាបង្ហាញពីវឌ្ឍនភាពការអភិវឌ្ឍក្នុងខេត្តក្នុងឆមាសទី ១ ឆ្នាំ ២០២៥។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា អនុស្ថានីយវាលរេញដែលមានអានុភាព ៧៥ មេហ្គាវ៉ាត់ កំពុងដំណើរការសាងសង់សម្រាប់ផ្គត់ផ្គង់តំបន់សេដ្ឋកិច្ចពិសេសស្រុកព្រៃនប់។ ជាមួយគ្នានេះ អាជ្ញាធរក៏ត្រៀមសាងសង់អនុស្ថានីយអូរត្រជាក់ចិត្តដែលមានអានុភាព ១៥០ មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការប្រើប្រាស់បន្ថែមទៀត។
ខេត្តព្រះសីហនុមានរោងចក្រផលិតថាមពលអគ្គិសនីចំនួន ៣ កំពុងដំណើរការមានអនុភាពផលិតបានចំនួន ១ ៣៤០ មេហ្គាវ៉ាត់ បញ្ចូលចូលបណ្តាញជាតិ។ ថាមពលផ្គត់ផ្គង់ក្នុងខេត្តមាន ១២ ប្រភព ដែលមានអនុភាពផលិតចំនួន ៨៨៤ មេហ្កាវ៉ាត់ ស្របពេលដែលតម្រូវការប្រើប្រាស់ជាក់ស្តែងអស់តែ ៣៥៧ មេហ្គាវ៉ាត់។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា បច្ចុប្បន្នអគ្គិសនីត្រូវបានផ្គត់ផ្គង់គ្របដណ្ដប់ ១០០% ទួទាំងខេត្តលើភូមិសរុបចំនួន ១១១ ភូមិ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


