ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ នៅខេត្តព្រះសីហនុ មានជាង ២០០ រោងចក្រ ក្រោមទុនវិនិយោគប្រមាណ ២ ពាន់លានដុល្លារ
តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ កន្លែង នៅខេត្តព្រះសីហនុមានរោងចក្រកំពុងដំណើរការជាង ២០០ រោងចក្រ ក្រោមទុនវិនិយោគប្រមាណ ២ ពាន់លានដុល្លារ ហើយដែលបានបង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីថា ខេត្តព្រះសីហនុមានរោងចក្រសរុបចំនួន ៣៦៤ កំពុងបើកដំណើរការ។ ក្នុងនោះតែនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ មានរោងចក្រប្រមាណជាង ២៤០ រោងចក្រ ដែលបានស្រូបទាញកម្លាំងពលកម្មបម្រើការងារប្រមាណ ៥ ម៉ឺននាក់។

តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានរោងចក្រជាង ២០០ មានកម្មករប្រមាណ ៣៥ ០០០ នាក់ ជាមួយទុនវិនិយោគប្រមាណ ១ ៥៦៥ លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ កន្លងទៅថ្មីៗនេះក៏បានអបអរសម្រាប់វត្តមានរោងចក្រទី ២០០ ដែលបានបើកដំណើរការ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានរោងចក្រចំនួន ២ កំពុងដំណើរការ មានកម្មករនិយោជិតចំនួន ២៨៨ នាក់ ក្រោមទុនវិនិយោគប្រមាណ ៧៩ លានដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេសចេជាងមានរោងចក្រសរុប ២៩ មានកម្មករសរុប ១២ ០០០ នាក់ ក្រោមទុនវិនិយោគជាង ៣២២ លានដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេសហ្គ្រេនបូកគោ មានរោងចក្រសរុបចំនួន ៣ មានកម្មករសរុប ៣០០ នាក់ ក្រោមទុនវិនិយោគប្រមាណ ១១ លានដុល្លារ។ តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ស៊ីណូមេធលលីក មេធៀរៀល មានរោងចក្រសរុប ៥ មានកម្មករចំនួន ៧៦ នាក់ មានទុនវិនិយោគ ២៧ លានដុល្លារអាមេរិក។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ក្រៅពីតំបន់រោងចក្រសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មប្រមាណ ១ ១៩០ មូលដ្ឋាន ដែលបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៥ ០០០ នាក់។
លោក ឡុង ឌីម៉ង់បានអះអាងថា ខេត្តដ៏មានសក្តានុពលនេះនៅមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៦ ពាន់នាក់ថែមទៀត សម្រាប់បំពេញការងារក្នុងខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រស្របកំណើនរោងចក្រសហគ្រាសជាច្រើនកំពុងវិនិយោគក្នុងខេត្ត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


