ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ស្រូបទាញរោងចក្រខ្នាតធំៗប្រមាណ ៣៦៤ ជាមួយទុនវិនិយោគជិត ៣ ពាន់លានដុល្លារ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តព្រះសីហនុមានរោងចក្រធំៗកំពុងដំណើរការសរុបចំនួន ៣៦៤ រោងចក្រ ដែលបានស្រូបទាញទុនវិនិយោគសរុបជាង ២ ៩៦៤ លានដុល្លារអាមេរិក។
ខេត្តតំបន់ឆ្នេរនេះមានការវិនិយោគសាងសង់រោងចក្រយ៉ាងច្រើន ទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា រោងចក្រចំនួន ៣៦៤ រោងចក្រ ដែលកំពុងដំណើរការវិនិយោគក្នុងខេត្តព្រះសីហនុមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ទីតាំង ចំនួន ២០៣ រោងចក្រ និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសប្រមាណ ៦៤ រោងចក្រ ដោយប្រើប្រាស់កម្លាំងពលកម្មសរុប ៥៨ ៦១៨ នាក់។ បន្ថែមពីនេះ ខេត្តក៏មានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួន ១ ១៩០ មូលដ្ឋាន ដែលមានទុនសរុបជាង ៣០ លានដុល្លារអាមេរិក។
លោក ឡុង ឌីម៉ង់ បញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុក៏មានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៦ ៨០០ នាក់ សម្រាប់បម្រើការងារនៅតាមរោងចក្រសហគ្រាសនានា។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងពីសក្ដានុពលនៃខេត្តព្រះសីហនុ ដែលបានទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្មធំៗមកបោះទីតាំងបង្កើតរោងចក្រនានា។
ថ្លែងប្រាប់ «កម្ពុជាថ្មី» លោកថា ខេត្តព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការចែកចាយ និងទីតាំងរោងចក្រដំឡើងផលិតផលសម្រេច ស្របពេលដែលភូមិសាស្ត្រខេត្តនេះជាច្រកដឹកជញ្ជូនទំនិញចេញចូលដ៏សំខាន់តាមរយៈកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។
យ៉ាងណាមិញ ដើម្បីបង្កើតឧត្ដមភាពខេត្តព្រះសីហនុក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត លោកបណ្ឌិត ហុង វណ្ណៈ មើលឃើញចាំបាច់ត្រូវមានការរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យា បន្ថែមការកែសម្រួលការផ្តល់សេវារដ្ឋបាលឲ្យកាន់តែងាយស្រួល ដែលទាំងអស់នេះនឹងជួយបង្កើនសក្តានុពលខេត្តតំបន់ឆ្នេរនេះទាក់ទាញបានវិនិយោគិន បោះទុនវិនិយោគបង្កើតជាទីតាំងរោងចក្រផលិតកម្មដើម្បីផលិតនាំចេញទៅក្រៅប្រទេស៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


