កីឡា
កម្ពុជា ឈ្នះមេដាយ ១៧គ្រឿង នៅស៊ីហ្គេម ត្រឹមថ្ងៃទី១៨ លើ ៦ប្រភេទកីឡា
អត្តពលិកកម្ពុជា រកមេដាយបាន១៧គ្រឿងហើយ ក្នុងកីឡាចំនួន៦ប្រភេទផ្សេងគ្នា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
មេដាយដែលរកបានបន្ថែមកាលពីម្សិលមិញ គឺលើកីឡាប៊ូល និងប៉េតង់ រួមជាមួយកីឡាតេក្វានដូ ដោយបន្ថែមបានមាស១ ប្រាក់១ និងសំរឹទ្ធ១។

អត្តពលិក ដែលជួយឱ្យកម្ពុជា ឈ្នះមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍គឺធ្វើបានដោយកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ក្នុងវិញ្ញាសាវាយគូចម្រុះបុរស-នារី នៃកីឡាប៊ូល និងប៉េតង់ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ដោលទ្ធផល ១៣-៤។

ដោយឡែកកីឡាតេក្វាន់ដូ WT បានរកមេដាយប្រាក់បាន១ និងសំរឹទ្ធ១ ពោលគឺកីឡាករ សំ យូដេត បានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៥៨គីឡូក្រាម និងកីឡាករ ឈុន សុខឡុង បានសំរឹទ្ធក្នុងវិញ្ញាសាប្រយុទ្ធទម្ងន់៦៨គីឡូក្រាម។ ដូច្នេះគិតត្រឹមថ្ងៃនេះកម្ពុជាឈ្នះមេដាយសរុប១៧គ្រឿងហើយក្នុងនោះមាស២គ្រឿងប្រាក់៥គ្រឿងនិងសំរឹទ្ធ១០គ្រឿង។

មេដាយមាស២លើប្រភេទកីឡាឃីកបុកស៊ីងនិងលើកីឡាប៊ូលនិងប៉េតង់, មេដាយប្រាក់៥លើកីឡាឃីកបុកស៊ីង, កីឡាប៊ូលនិងប៉េតង់និងកីឡាតេក្វាន់ដូWTខណៈមេដាយសំរឹទ្ធ១០លើកីឡាឃីកបុកស៊ីង១, កីឡាប្រណាំងទូក១, កីឡាប៊ូលនិងប៉េតង់៣, កីឡាជឺជីតស៊ូ ១, កីឡាវូស៊ូ ៣ និងកីឡាតេក្វាន់ដូ WT៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


