ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនជនសង្ស័យ៣នាក់ បម្រុងនាំប្រេងសាំងឆ្លងដែនពីថៃមកកម្ពុជា
ពលរដ្ឋថៃចំនួន៣នាក់ ត្រូវបានកម្លាំងយោធាថៃ និងតម្រួតព្រំដែនថៃ ធ្វើការឃាត់ខ្លួន ខណ:ដែលពួកគេទាំងអស់គ្នា កំពុងដឹកជញ្ជូនប្រេងសាំងបម្រុងឆ្លងដែនមកលក់អោយម៉ូយ នៅព្រំដែនកម្ពុជា។
កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងយោធាក្នុងកងរយលេខ ១១១ សហការជាមួយតម្រួតការពារព្រំដែនថៃលេខ១២ បានចេញប្រតិបត្តិការល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដើម្បីការពារការលបឆ្លងដែន និងទំនិញឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទ។

នៅពេលនោះដែរកម្លាំងបានប្រទះឃើញមានគោយន្តកន្ត្រៃមួយគ្រឿង ដែលមានសណ្តោងរុឺម៉កកែច្នៃ ធ្វើជាទ្រុងសម្រាប់ដឹកកសិផលកំពុងបើកបរលើកំណាត់ផ្លូវលូករុាំង ដោយចេញពីជាយភូមិត្រង់ចំណុច ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បម្រុងឆ្ពោះទៅកាន់ព្រំដែនកម្ពុជា តាមច្រករបៀង។
ដោយមានការសង្ស័យកម្លាំងបានឃាត់ដើម្បីត្រួតពិនិត្យ ដែលនៅក្នុងនោះមានយុវជនដែលជាជនជាតិថៃចំនួន៣នាក់ ជិះពីលើគោយន្តនោះផង។ ក្រោយពីបើកពិនិត្យនៅទ្រុងខាងក្រោយ សមត្ថកិច្ចបានរកឃើញប៊ីដុងសាំងចំនួន៦៥ប៊ីដុង ដែលក្នុងមួយប៊ីដុងមានចំណុះ៣០លីត្រ សរុបស្មើនឹង ១.៩៥០ លីត្រ។

ក្រោយពីការសាកសួរ ពួកគេគ្រាន់តែបញ្ជាក់ថា មានជនជាតិខ្មែរ បានកុម្មង់អោយពួកគេដឹកយកទៅអោយនៅព្រំដែន ប៉ុន្តែពួកគេមិនបានបញ្ជាក់អំពីកម្រៃដែលពួកគេបានទទួលនោះឡើយ។
បើទោះបីជាពួកគេមិនព្រមសារភាពក៏ដោយក៏គេដឹងថា តម្លៃប្រេងសាំងនៅកម្ពុជា ខ្ពស់ជាងតម្លៃនៅប្រទេសថៃ ដោយនៅថៃ អាចថោកជាងចាប់ពី ៨ដល់១០បាត ក្នុងមួយលីត្រ ព្រោះបច្ចុប្បន្ននេះ តម្លៃប្រេងសាំងនៅក្នុងប្រទេសថៃ ត្រឹមតែ ៣៥បាត ក្នុងមួយលីត្រតែប៉ុណ្ណោះ ហើយបច្ចុប្បន្នជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជូនទៅអោយស្នាក់ការគយ នៅស្រុកអារញ្ញប្រាថេតហើយ ដើម្បីអនុវត្តតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


