ព័ត៌មានអន្ដរជាតិ
ថៃ ញាប់ដៃញាប់ជើងទាមទារយករូបចម្លាក់សំរឹទ្ធសតវត្សទី ១១ របស់ កម្ពុជា ពី អាមេរិក
អ្នកបុរាណវិទ្យារបស់ប្រទេសថៃកំពុងតែញាប់ដៃញាប់ជើងនឹងបេសកកម្មប្រមូលផ្ដុំឯកសារ ក៏ដូចជាភស្តុតាងនានាដើម្បីយកមកវិញនូវរូបចម្លាក់សំរឹទ្ធរបស់កម្ពុជា ដែលគេជឿថាជា ព្រះបាទជ័យវរ្ម័នទី ៦ ពីសារមន្ទីរ Metropolitan នៅសហរដ្ឋអាមេរិក ។

លោក Tanongsak Hanwong អ្នកបុរាណវិទ្យាបានអះអាថា រូបចម្លាក់សំរឹទ្ធដែលគេស្គាល់ថាជា “Golden Boy ឬក្មេងប្រុសមាស” និងមានកម្ពស់ប្រហែល ១.១ ម៉ែត្រ ជាចម្លាក់រចនាប័ទ្មថៃភីម៉ៃដែលមិនមាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយវាជាតំណាងមនុស្ស មិនមែនជាព្រះទេ គឺត្រូវគ្នានឹងជំនឿដែលថា ព្រះបាទជ័យវរ្ម័នទី៦ ជាពុទ្ធសាសនិក ។
អ្នកបុរាណវិទ្យារូបនេះបាននិយាយថា គាត់មានទំនុកចិត្តថា ចម្លាក់នេះមានដើមកំណើតនៅប្រាសាទ Ban Yang ក្នុងភូមិ Ban Yang ស្រុក Lahan Sai នៃខេត្ត Buri Ram ដូចដែលលោកបានដកស្រង់ចេញពីសៀវភៅ “មាសខ្មែរ ឬ Khmer Gold” ។

ប៉ុន្តែបច្ចុប្បន្នលោក Tanongsak ក៏កំពុងតែចុះទៅតាមខេត្តនានាដើម្បីសាកសួរប្រជាជននៅតំបន់នោះពីវត្តមានរបស់រូបចម្លាក់នេះនៅប្រទេសថៃកាលពី ៥០ ឆ្នាំមុន និងប្រមូលភស្តុតាងនានាពីការទិញដូរចម្លាក់នេះនាសម័យនោះផងដែរ ។
ចំណែកអគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃលោក Kittiphan Phansuwan បាននិយាយថា បច្ចុប្បន្នយើងត្រូវការភស្តុតាងបន្ថែមទៀត មុនពេលបន្តស្នើសុំសហរដ្ឋអាមេរិកឲ្យប្រគល់រូបចម្លាក់នេះមកប្រទេសថៃវិញ ។

គួរបញ្ជាក់ថា រូបចម្លាក់ដែលគេជឿថាជា ព្រះបាទជ័យវរ្ម័នទី ៦ គឺជាចម្លាក់បុរាណខ្មែររចនាប័ទ្មបាពួននាសតវត្សទី ១១ មានប្រភពមកពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ខណៈក្នុងសម័យនោះ វត្ថុបុរាណពីកម្ពុជាជាច្រើនត្រូវបាននាំចូលទៅលក់នៅប្រទេសថៃ ដែលជាទីផ្សារវត្ថុបុរាណដ៏ធំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តម្រូវការអង្កររបស់ ថៃ នឹងកើនឡើង ខណៈសង្គ្រាម អ៊ុយក្រែន នៅតែបន្ត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


