ជីវិតកម្សាន្ដ
ភរិយា លាន អាព្រីលគីនីន សុំទោសជាសាធារណ:ក្រោយលេងសើចជ្រុល
បន្ទាប់ពីផ្ទុះការរិះគន់ជាច្រើននៅលើបណ្តាញក្រោយពេលដែលលោក លាន អាព្រីលគីនីន និងភរិយាបាននិយាយក្នុងការឡាយកាលពីថ្មីៗ ដោយធ្វើការដៀលនារីៗដែលឈ្មោះ ល័ក្ខ ថា «មនុស្សស្រីឲ្យតែឈ្មោះហ្នឹងច្រើនតែជាស្រីចង្រៃលើលោក » ពេលនេះ ចែរី ដែលជាភរិយា អាព្រីលគីនីន បានចេញមុខសុំទោសមហាជនជាសាធារណ:នូវកំហុសឆ្គងអចេតនា។

យោងតាមខ្លឹមសារនៅក្នុងវីដេអូរបស់ភរិយាលោក លាន អាព្រីលគីនីន ដែលធ្វើការសុំទោសមហាជនកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ អ្នកនាងបានបញ្ជាក់ថា នោះគឺគ្រាន់តែជាវីដេអូលេងសើចប៉ុណ្ណោះ ពោលគឺពួកគេមិនមានចេតនាអាក្រក់ណាមួយក្នុងកាតិះដៀលដល់បងប្អូនស្រ្តីដែលឈ្មោះ «ល័ក្ខ» ឡើយ។

ភរិយាលោក អាព្រីលគីនីន បាននិយាយទៀតថា «ខ្ញុំសុំអភ័យទោសចំពោះវីដេអូដែលចេញទៅហ្នឹង។ ការពិតវីដេអូដើមរបស់វាខ្ញុំមិនបាច់និយាយអីទៀតទេប៉ុន្តែមានជនមួយចំនួនដែលគាត់ឆ្លៀតឱកាសគាត់ក៏កាត់វីដេអូហ្នឹងទៅ ហើយខ្ញុំដឹងថាបងប្អូនជាច្រើនគាត់បានឃើញហើយខ្ញុំទទួលស្គាល់ថាវាជាកំហុសអចេតនារបស់ខ្ញុំនិងគ្រួសារ ដូច្នេះបើខ្ញុំប្រើពាក្យសម្តីលើសលោះទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់នាងខ្ញុំសុំខន្តីអភ័យទោសចំពោះបងប្អូនទូទាំងប្រទេសដែលបានធ្វើឱ្យបងប្អូនទាំងអស់គ្នាខឹងសម្បារលើរូបនាងខ្ញុំ»។

អ្នកនាងលើកឡើងដែរថា កាលដែលយើងខុសគឺត្រូវតែសុំទោសតែបើធ្វើខុសហើយមិនចេះសុំទោសគេ ហៅថាមនុស្សមិនស្គាល់ខុស។ អ៊ីចឹងយើងសុំអភ័យទោសហើយវាគឺជាកំហុសអចេតនាមួយដែលយើងការនិយាយស្តីលេងសើចទៅកាន់បងប្អូនទាំងអស់គ្នាដោយពុំបានគិតពិចារណាទុកជាមុន។

តាមរយ:ការសុំទោសខាងលើភរិយាលោក លាន អាព្រីលគីនីន សង្ឃឹមថា មហាជនទាំងអស់នឹងយោគយល់ហើយអភ័យទោសដល់ពួកគេនូវកំហុសអចេតនាដែលបានប្រើពាក្យសម្តីមិនសមរម្យកន្លងមកនេះ៕
អត្កបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


