វប្បធម៌ ជំនឿ
ក្នុងជីវិត គួរដាក់ត្បូងទាំងនេះជាប់ខ្លួន ព្រោះគេជឿថា ជួយការពារពីគ្រោះថ្នាក់ផ្សេងៗ
យោងតាមជំនឿរបស់អាស៊ី មានត្បូង ៩ ប្រភេទដែលគេជឿថា បើយកមកលម្អរូបកាយ នឹងនាំមកនូវសេចក្តីសុខ លាភ សំណាង ដល់បុគ្គលនោះមិនខាន។
ជាពិសេស សម្រាប់មនុស្សដែលមានជឿលើអបិយជំនឿ គេថា បើត្បូងកណ្ដៀងមានជាប់ខ្លួន នឹងជួបតែរឿងល្អៗជាងសំណាងអាក្រក់។
១ ត្បូងកណ្ដៀង garnet ត្បូងពណ៌ក្រហមនេះ ចាត់ថ្នាក់នៅក្នុងគ្រួសាររបស់អភិជន ព្រោះគេជឿថា វាអាចជួយការពារសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗ។

២ ត្បូងកណ្ដៀង zircon មានច្រើនពណ៌ រួមមាន ក្រហម ទឹកក្រូច លឿង ត្នោត ខៀវ បៃតង ភ្លឺដូចពេជ្រ។ យោងតាមជំនឿគេជឿថា វាអាចជួយការពារជំងឺបាន។ ប្រសិនបើអ្នកដាក់តាមខ្លួន នោះវានឹងបង្កើនទ្រព្យសម្បត្តិ និងភាពរុងរឿងដល់ជីវិត។
៣ គុជខ្យង វាមានពណ៌សដូចគុជខ្យង។ គេជឿថាត្បូងនេះនឹងជួយការពារអាយុជីវិត ហើយក៏ជួយនាំសំណាងចូលក្នុងជីវិតរបស់អ្នកផងដែរ។
៤ ពេជ្រ ត្បូងនេះមានរាងដូចគ្រីស្តាល់ថ្លា មានច្រើនពណ៌ ត្រូវបានគេជឿថា ផ្តល់ការការពារ ជ័យជម្នះលើសត្រូវ វាក៏ជួយការពារសុបិនអាក្រក់ផងដែរ។

៥ ត្បូងកណ្ដៀង topaz ត្បូងពណ៌លឿងនេះ ត្រូវបានគេជឿថា ជួយបង្កើនអំណាច នាំមកនូវសំណាងល្អទ្រព្យសម្បត្តិដល់ម្ចាស់។
៦ ត្បូងមរកតបៃតង នេះត្រូវបានគេជឿថា អាចជួយលុបបំបាត់បញ្ហា វាក៏ជួយឲ្យបុគ្គលនៅលីវយូរឆ្នាំ បានជួបមនុស្សដែលខ្លួនឯងស្រលាញ់ផងដែរ។

៧ ត្បូងកណ្ដៀង chrysoberyl ត្បូងនេះ មានរូបរាងស្រដៀងនឹងភ្នែកឆ្មា ដូច្នេះវាត្រូវបានគេស្គាល់ថា ជាត្បូងភ្នែកឆ្មា ឬពេជ្រភ្នែកឆ្មា។ វាត្រូវបានគេជឿថា អាចជួយការពារ និងលើកកម្ពស់កិត្យានុភាព កេរ្តិ៍ឈ្មោះ និងភាពជោគជ័យ។
៨ ត្បូងទទឹម ត្បូងពណ៌ក្រហមនេះ គេជឿថា អាចការពារសំណាងអាក្រក់ ផ្ដល់អំណាច និងសំណាងល្អដល់ម្ចាស់។
៩ ត្បូងកណ្ដៀងពណ៌ខ្មៅ ត្បូងពណ៌ខ្មៅត្រូវបានគេជឿថា ជួយឲ្យមានសុខភាពល្អ មានអាយុវែង គ្មានជំងឺដំកាត់មកយាយី។

យ៉ាងណាមិញ គ្រូ ណុប សូមបញ្ចាក់ថា នេះគ្រាន់តែជាជំនឿដែលមានបន្តគ្នាពីបុរាណមក! ប្រសិនបើមិត្តអ្នកអានមិនជឿ ក៏មិនថ្វី ព្រោះនេះជាជំនឿបុគ្គលតែប៉ុណ្ណោះ៕
គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


