វប្បធម៌ ជំនឿ
ត្រណម ៤ យ៉ាង កុំធ្វើឲ្យសោះ ពេលឡើងទៅនៅផ្ទះថ្មី
ការឡើងទៅរស់នៅផ្ទះថ្មី ជាអ្វីមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា ហើយក៏សុំឲ្យមានក្ដីសុខសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ។ ប៉ុន្តែទន្ទឹមនោះ មានផ្ទះខ្លះរស់នៅបែរជួបរឿងមិនល្អក្នុងជីវិត ឬមានអារម្មណ៍ថា ជាសំណាងអាក្រក់ និងមានអ្វីមួយមិនត្រឹមត្រូវ ដែលមើលមិនឃើញ។ វាក៏អាចមានកំហុសមួយចំនួន នៅក្នុងសកម្មភាពរបស់យើង ដែលបានទាក់ទាញសំណាងអាក្រក់។
នេះជាការពិត ប្រសិនបើអ្នកជឿលើអប្បិយជំនឿខាងផ្លូវងងឹត សូមមើលពីកំហុសឆ្គងនោះថា តើជាអ្វីដែលយើងបានពាំនាំមកជាមួយ៖
១ លាបជញ្ជាំងផ្ទះពណ៌បៃតង

នេះគឺជាអប្បិយជំនឿដែលកម្រនឹងលើកយកមកពិភាក្សា។ ប៉ុន្តែវាជាកំហុសមួយក្នុងចំណោមកំហុសទាំងនោះ ដែលទាក់ទាញសំណាងអាក្រក់។ នៅសម័យបុរាណ នៅពេលដែលជញ្ជាំងផ្ទះត្រូវបានលាបពណ៌បៃតង វាត្រូវបានគេជឿថាពណ៌នេះនាំមកនូវសំណាងអាក្រក់។
២ អំបោសចាស់ឬបាក់ដង

នៅពេលអ្នកផ្លាស់ទៅផ្ទះថ្មី សូមទុកអំបោសចាស់នៅនឹងកន្លែងចាស់ចុះ។ ព្រោះគេជឿថា អំបោសចាស់ជារឿងពីអតីតកាល និងផ្ដល់ថាមពលមិនល្អដល់ផ្ទះថ្មី។ ដូច្នេះនៅពេលទៅដល់ផ្ទះថ្មី គួរទិញអំបោសថ្មី ហើយប្រើវាជំនួសវិញ។
៣ ផ្កាក្រហមនិងស

យោងតាមជំនឿ ប្រសិនបើអ្នកផ្សំពណ៌ផ្កាក្រហម និងសលាយគ្នា។ អ្នកកំពុងទាក់ទាញការស្លាប់ ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដូច្នេះ យកល្អគួរតែទុកតែពណ៌ក្រហម ឬស ឬបន្ថែមផ្កាពណ៌ផ្សេងទៀត ដើម្បីបំបែកសំណាងអាក្រក់ណាមួយ។
៤ ឆត្រដែលលាតចេញ

ឆត្រដែលអាចដាក់នៅលើយ៉រ ឬនៅខាងក្រៅផ្ទះ ហើយនៅក្នុងផ្ទះរបស់យើង គឺមិនគួរបើកឆត្រទេ។ ព្រោះយោងទៅតាមជំនឿរបស់ជនជាតិអេស៊ីប ការបើកឆត្រនៅក្នុងផ្ទះ នឹងទាក់ទាញសំណាងអាក្រក់ដល់គ្រួសារ។
យ៉ាងណាមិញ នេះគ្រាន់តែជាជំនឿតៗគ្នាពីបុរាណតែប៉ុណ្ណោះ រីឯការជឿ គឺអាស្រ័យលើជំនឿរៀងៗខ្លួនតែនោះទេ៕
គ្រូ ណុប
ចុចអាន៖វត្ថុ ៤ យ៉ាង គេជឿថា ជាស្នេហ៍មុខ ឲ្យគេអាណិតស្រលាញ់ អ្នកនៅលីវយូរឆ្នាំ នឹងជួបគូព្រេង
ចុចអាន៖សង់ផ្ទះ មិនមែនចេះតែធ្វើ ត្រូវមើលប្រភេទដី ទើបមិនមានគ្រោះ ដល់សមាជិកគ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


