Connect with us

វប្បធម៌ ជំនឿ

វត្ថុនាំសំណាង ឆាប់ជួបគូព្រេង សម្រាប់ថ្ងៃកំណើត ទាំង ៧

បានផុស

នៅ

នៅពេលនិយាយអំពីជំនឿ គ្រឿង​សំណាង​ជា​ជំនឿ​ផ្ទាល់ខ្លួន ដែល​ប្រជាជនអាស៊ី​ជឿជាក់​តាំងពី​បុរាណកាល​មក​។ ខ្លះ​មាន​សម្រាប់​បូជា​ ដើម្បី​បង្កើន​សំណាង ខ្លះប្រើជាគ្រឿងតុបតែងផ្ទះ ការិយាល័យ ហៅលុយកាក់ នាំអំណាចមកដល់ខ្លួនគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះទើប គ្រូ ណុប បានលើកឡើងពីវត្ថុនាំសំណាង នាំលាភ នាំកិត្តិយស​ សម្រាប់ថ្ងៃកំណើតនីមួយៗ ឲ្យចំគោលដៅដែលប្រិយមិត្តកម្ពុជាថ្មីចង់ដឹងលម្អិត។

១ មនុស្សដែលកើតថ្ងៃអាទិត្យ ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​តែង​មាន​ចិត្ត​ក្ដៅ​ក្រហាយ ឆាប់ខឹង ឆាប់រសើប តែមានចិត្តអាណិតអាសូរ និងភ័យខ្លាច។ ដើម្បី​ការពារគ្រោះថ្នាក់ផ្សេងៗ អ្នក​កើតថ្ងៃអាទិត្យ​ អាច​តាំងលំអ​រូបចម្លាក់តោ ត្បូងទទឹម។ វាក៏ជាវត្ថុសំណាងផ្តល់អំណាច ភាពអស្ចារ្យសម្រាប់ជីវិត នឹងនាំមកនូវភាពរុងរឿង មុខតំណែង​ការងារ រួមទាំងនាំមកនូវសំណាងល្អ និងសន្តិភាពនិងសុភមង្គល ។

២ មនុស្សដែលកើតនៅថ្ងៃច័ន្ទ ជា​មនុស្សមានមន្តស្នេហ៍ តែងតែទទួលបានក្តីស្រលាញ់ ពី​មនុស្ស​ជុំវិញ​ខ្លួន។ អ្នក​កើត​ថ្ងៃ​ច័ន្ទ​ ក៏​ជា​មនុស្ស​ងាយ​ចុះសម្រុង​នឹង​គ្នា​គួរសម និង​សុទិដ្ឋិនិយម មិន​ចូលចិត្ត​ឈ្លោះ​ជាមួយ​នរណាម្នាក់ ប៉ុន្តែប្រសិនបើអ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយ ជាញឹកញយ​ដោយ​ខ្វះ​ទំនុក​ចិត្ត ដូច្នេះរូបសំណាក់​ខ្លា​​ អាច​ជួយ​បញ្ចៀស​អំពើ​អាក្រក់ ពី​ជីវិត ហើយ​វា​ក៏​ជួយ​ការពារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់ផ្សេងៗ ដែលរបស់ទាំងនោះមាន​ គុជ ផ្កាថ្ម និង​ថ្ម​ព្រះច័ន្ទ។

៣ មនុស្សដែលកើតនៅថ្ងៃអង្គារ ជា​មនុស្ស​មិន​ចេះ​អត់ធ្មត់ មាន​និស្ស័យ​រឹងរូសឆាប់​ខឹង ប៉ុន្តែ​ឆាប់​ធូរស្បើយ ចេះ​ប្រើ​លុយកាក់បានល្អ ក្លាហាន ស្រឡាញ់​សេរីភាព មាន​ចិត្ត​ស្មោះត្រង់ និង​ចូល​ចិត្ត​ជួយ​អ្នកដទៃ​ណាស់។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ខ្លាច​ប្រសិន​បើ​វា​ធ្វើ​ឲ្យអ្នក​កើត​ថ្ងៃ​នេះ​ មិន​ពេញ​ចិត្ត​នោះ​គឺ ជា​មនុស្ស​ដែល​មាន​ចិត្ត​ឆេវឆាវ ភ័យ​ខ្លាច មិន​ព្រម​ចុះ​សម្រុង​នឹង​ការ​លំបាក​ខ្លាំង។ គ្រឿង​ឥស្សរិយយស​ជា​រូប​ខ្លា​ ដើម្បី​លើក​តម្កើង​កិត្យានុភាព។ ជាងនេះទៅទៀត ខ្លាក៏ជួយលើក​ស្ទួយ​អាជីវកម្មផងដែរ។ ការងារ​របស់​លោក​អ្នក ​ទទួល​បាន​ជោគជ័យ​និង​រលូន ការ​ចរចា​បាន​ជោគជ័យ ចំណែកត្បូង​នាំ​សំណាង ​គឺ​ត្បូង​មរកត និង​ត្បូង​កណ្ដៀង​ពណ៌​ខៀវ។

៤ មនុស្សកើតនៅថ្ងៃពុធ ជាមនុស្សដែលមាន​ទំនាក់ទំនង​ល្អ ចូលចិត្តចរចា មាន​សិល្បៈ​ក្នុង​ការ​និយាយ​ល្អ មាន​ប្រាជ្ញា​ឈ្លាសវៃ។ ប៉ុន្តែការចងចាំមិនល្អ ច្រើនតែភ្លេចភ្លាំង ចេះ​សម្រប​ខ្លួន ស្រលាញ់​ធម្មជាតិ ងាយ​ធុញ គំនិត​មិន​នៅ​ស្ងៀម ប្រែប្រួលទៅ​តាម​អារម្មណ៍។ មិន​ចូល​ចិត្ត​ស្ត្រេស ​ហើយក៏ជាមនុស្សដែល​តែង​តែង​ទទួល​បាន​សំណាង​ពីការធ្វើដំណើររ។រកវត្ថុ​រាង​ដូចបក្សី ឬត្រី វានឹងជួយឲ្យ​ជីវិតមាន​សន្តិភាព ក្តីសង្ឃឹមក្នុងជីវិត ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​ជីវិត​មាន​ភាព​រីក​ចម្រើន​ លាភ​សំណាង លើក​តម្កើង​កិត្យានុភាព ជាពិសេស​នោះគឺ ជួយ​សម្រាល​រោគ​សញ្ញានៃ​ជំងឺ​ផ្សេងៗ។

៥ មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍ មានលក្ខណៈជាអ្នកដឹកនាំ មានភាពវៃឆ្លាត យុត្តិធម៌ ចិត្តល្អ និងឆាប់ខឹងឆាប់បាត់ ចូលចិត្តរៀន ចូលចិត្តភាព​សាមញ្ញ ស្រលាញ់​សន្តិភាព ជា​មនុស្ស​ចូលចិត្ត​ផ្ដល់​យោបល់ ហើយ​ក៏​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់ ទោះ​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ដោយ។ ដូច្នេះ​មនុស្សនេះ​ ត្រូវ​មាន​សត្វកណ្ដុរ​មាសមួយគូ នឹងបង្កើនសុភមង្គល ផ្ដល់​ក្តី​សង្ឃឹមក្នុងជីវិត ព្រោះ​យើង​ខ្ញុំជឿ​ថា​ សត្វ​កណ្ដុរ​ជា​សត្វ​ ដែល​អាច​ផ្ដល់​ជីវិត​ថ្មី​ដល់​យើង។

៦ មនុស្សដែលកើតនៅថ្ងៃសុក្រ ជាមនុស្សដែលមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តការស្លៀកពាក់ ចូលចិត្តកម្មវិធីជប់លៀង មានបុគ្គលិកលក្ខណៈល្អ ស្រលាញ់រឿងសម្រស់ និងសិល្បៈ មានចិត្តល្អ ចេះនិយាយល្អ និងចេះមើលថែអ្នកជុំវិញ។ ប៉ុន្តែ​មនុស្ស​ថ្ងៃ​សុក្រ​ មាន​ការ​លួច​លាក់​ដោយ​មាន​ល្បិច​ច្រើន​បន្តិច។ រូបសំណាក​កណ្តុរ ឬពស់​នឹងជួយជីវិតឲ្យ​មានភាពរុងរឿងទាំង​ការងារ លុយកាក់ និង​ជួយឲ្យមាន​សុខភាព​ល្អ​។ ម៉្យាង​​ អាច​តាំង​លំអ​ត្បូង​មរកត និង​ថ្មកែវ ក្នុងផ្ទះឬការិយាល័យក៏បាន។

៧ មនុស្សដែលកើតនៅថ្ងៃសៅរ៍ អ្នក​កើត​ក្នុង​ថ្ងៃ​នេះ​ ជា​មនុស្ស​ម៉ឺងម៉ាត់ ក្លាហាន មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង និង​មាន​ទំនោរ​កាន់​គំនិត​របស់​ខ្លួនដោយប្រុងប្រយ័ត្ន និងអត់ធ្មត់ណាស់។ មនុស្សថ្ងៃសៅរ៍ មិនសូវជាចុះចូល​សង្គមទេ គេ​ចូលចិត្ត​នៅម្នាក់ឯង ប៉ុន្តែ​មានគុណសម្បត្តិ អ្នក​កើត​ថ្ងៃ​សៅរ៍ ពូកែ​រក្សា​អាថ៌កំបាំង។ ដូច្នេះ​ការ​ដាក់​វត្ថុ​ឬ​លំអ​របស់ដែលមានរូបរាងជាសត្វពស់ ​នឹង​ជួយ​យើង​ឲ្យ​មាន​អំណាច មានលុយកាក់ហូរចូលមក៕

គ្រូ ណុប

ចុចអាន៖ត្រណម ៤ យ៉ាង កុំធ្វើឲ្យសោះ ពេលឡើងទៅនៅផ្ទះថ្មី

ចុចអាន៖កាដូឲ្យមនុស្សជាទីស្រលាញ់ កុំចេះតែទិញតាមចិត្ត ប្រយ័ត្នបែកបាក់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម