សេដ្ឋកិច្ច
ជប៉ុនចាប់ផ្តើមធ្វើតេស្តជំនាញពលករខ្មែរ ទៅធ្វើការនៅប្រទេសជប៉ុន
រាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមអនុញ្ញាតឱ្យធ្វើតេស្តជំនាញនិងភាសាជប៉ុនសម្រាប់ពលករខ្មែរជំនាញផ្នែកកសិកម្មនិងសេវាកម្ម ដើម្បីបញ្ជួនទៅធ្វើការនៅប្រទេសជប៉ុននាពេលខាងមុខនេះ។
លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយចុះថ្ងៃទី ២៥ ឧសភានេះថា តាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថាអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញនិងតេស្ដភាសាជប៉ុននឹងរៀបចំការធ្វើតេស្តភាសានិងតេស្តជំនាញតាមរយៈប្រព័ន្ធកុំព្យូទ័រ។

លោករដ្ឋមន្ត្រីបានបន្តថា ប្រភេទតេស្តផ្នែកកសិកម្មនឹងធ្វើនៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធីសាខាទួលស្លែងនៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២។ ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅថ្ងៃទី១៦កក្កដាថ្ងៃទី២០កក្កដា និងថ្ងៃទី ២៦កក្កដាឆ្នាំ២០២២។
ចំពោះផ្នែកការងារនៅភោជនីយដ្ឋានវិញ នឹងធ្វើនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញដោយធ្វើតេស្តនៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមិថុនាថ្ងៃទី ១៦ កក្កដាថ្ងៃទី ២០កក្កដានិងថ្ងៃទី២៦កក្កដាឆ្នាំ២០២២។

ចំពោះការចុះឈ្មោះធ្វើតេស្តជំនាញ និងភាសាជប៉ុន បេក្ខជនត្រូវបង់ប្រាក់តម្លៃ ៣៣ ដុល្លារអាមេរិកដោយបេក្ខជនមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីមក្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះអាចនឹងផ្លាស់ប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ១៩។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១លាន២សែននាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះមានពលករចំនួន ១១,៤៥៣ នាក់ធ្វើការនៅប្រទេសជប៉ុន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង