ព័ត៌មានអន្ដរជាតិ
WHO៖ ជំងឺអុតស្វាបង្ហាញហានិភ័យជាមធ្យមដល់សុខភាពសាធារណៈ
កាលពីថ្ងៃអាទិត្យម្សិលមិញ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ជំងឺអុតស្វាបង្ហាញពីហានិភ័យជាមធ្យមចំពោះសុខភាពសាធារណៈក្នុងកម្រិតទូទាំងពិភពលោក។
WHO បានរៀបរាប់ថា ៖«ហានិភ័យរបស់ជំងឺអុតស្វាចំពោះសុខភាពសាធារណៈអាចកើតមានកម្រិតខ្ពស់ ប្រសិនបើវីរុសនេះអាចទាញយកឱកាសដើម្បីបំប្លែងខ្លួនជាភ្នាក់ងារបង្ករោគនៅក្នុងមនុស្ស និងរាលដាលដល់ក្រុមមនុស្សងាយរងគ្រោះធ្ងន់ធ្ងរដូចជា កុមារតូចៗ និងមនុស្សដែលមានភាពស៊ាំខ្សោយជាដើម»។

ទីភ្នាក់ងារសុខភាពពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានចំនួន២៥៧ករណីត្រូវបានបញ្ជាក់ និង១២០ករណីត្រូវបានសង្ស័យគឺត្រូវបានរាយការណ៍ពីប្រទេស២៣ទូទាំងពិភពលោកដែលបានបញ្ជាក់ថា មិនមែនជាប្រភេទវីរុសរាតត្បាតទេ។ រហូតដល់ពេលនេះ គ្មានសេចក្តីរាយការណ៍ណាមួយពីការស្លាប់ដែរ។
WHO ក៏បាននិយាយដែរថា ការលេចឡើងនៃជំងឺអុតស្វាភ្លាមៗក្នុងពេលតែមួយនៅក្នុងប្រទេសដែលមិនរាតត្បាតបង្ហាញថា ការឆ្លងមិនអាចរកឃើញ និងមិនមានការរីករាលដាលថ្មី។ ទីភ្នាក់ងារសុខភាពសង្ឃឹមថា ករណីជាច្រើនទៀតត្រូវបានរាយការណ៍ ខណៈការតាមដានក្នុងប្រទេសកើតមាន ប៉ុន្តែមិនរាលដាល។
ជំងឺអុតស្វា គឺជាជំងឺឆ្លងដែលជាធម្មតាមានកម្រិតស្រាល ហើយជាជំងឺកើតមាននៅតំបន់អាហ្វ្រិកភាគខាងលិច និងអាហ្វ្រិកភាគកណ្តាល។ វាត្រូវបានឆ្លងដោយការទំនាក់ទំនងជិតស្និទ្ធ ដូច្នេះវាអាចត្រូវបានគ្រប់គ្រងបានស្រួលតាមរយៈវិធានការដូចជា ការដាក់ឱ្យនៅដាច់ដោយឡែក និងអនាម័យ។
ករណីភាគច្រើនត្រូវបានរាយការណ៍រហូតដល់ពេលនេះរកឃើញនៅចក្រភពអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់។
«ភាគច្រើននៃករណីដែលបានរាយការណ៍រហូតដល់ពេលនេះមិនពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់តំបន់ដែលកើតមាននោះទេ និងបានរកឃើញតាមរយៈសេវាថែទាំសុខភាពបឋម ឬសេវាសុខភាពផ្លូវភេទ»។ ទីភ្នាក់ងារសុខភាពរបស់ U.N. បាននិយាយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


