ព័ត៌មានជាតិ
មេឃុំជ្រោយប្រស់ នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន នៅអាណត្តិទី ៥ខាងមុខ
លោកមេឃុំជ្រោយប្រស់ ស្រុកកោះកុង អះអាងថា រូបលោក នឹងបន្តប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គបម្រើដល់ការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្ថែម នៅអាណត្តិទី ៥ នៅពេលជាប់ឆ្នោតធ្វើជាមេឃុំ មកពីគណបក្សប្រជាជនកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានរៀបរាប់ថា ដែនដីរដ្ឋបាលឃុំដែ លលោកគ្រប់គ្រង ១អាណត្តិមកនេះ ស្ទុះនៃការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានកសាងឡើងទៅតាមគម្រោងមូលនិធិផង គម្រោងថ្នាក់ខេត្តផង និងគម្រោងរបស់រាជរដ្ឋាភិបាលផង។
លោក ពុំ ធឿន បន្តទៀតថា ផ្លូវកៅស៊ូប្រវែង ១៣គីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហមជិត ៣០គីឡូម៉ែត្រ ផ្លូវបេតុង ២ខ្សែធំៗ ទំនប់ការពារទឹកប្រៃចូលស្រែពលរដ្ឋជាង ៣០០ម៉ែត្រ អាងទឹកស្អាត ក៏ដូចជាបណ្តាញភ្លើងអគ្គិសនី សុទ្ធតែផុសលេចរាងរាងបម្រើជាប្រយោជន៍ ជូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ប្រចាំថ្ងៃ។

បើតាមលោក ពុំ ធឿន មេឃុំជ្រោយប្រស់ ហេដ្ឋារចនាសម្ព័ន្ធដែលកសាងឡើងទាំងប៉ុន្មាននេះ បានសម្រួលដល់ការធ្វើដំណើរទៅមកបានឆាប់រហ័ស ជាពេលមុនៗ ដែលធ្វើដំណើរតាមទូកងាយនឹងគ្រោះថ្នាក់ខ្លាំងរដូវវស្សាម្តងៗ។ ប្រជាពលរដ្ឋ ទទួលសេដ្ឋកិច្ចចំណូលជីវភាព ក្នុងគ្រួសារមួយកម្រិតទៀត តាមរយៈអាចដឹកជញ្ចូនទំនិញកសិកម្ម និងផលនេសាទទៅលើទីផ្សារ ប្រកបដោយសុវត្ថិភាព ព្រោះបានផ្លូវល្អ។
ទាក់ទិនបញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ លោក ពុំ ធឿន មេឃុំជ្រោយប្រស់ លើកឡើងថា ឃុំទទួលបានសុវត្ថិភាពល្អប្រសើរ អំពើចោរកម្ម ក្មេងទំនើង គ្រឿងញៀន សុទ្ធតែត្រូវបានទប់ស្កាត់ទាន់ពេលវេលា ត្បិតនៅឆ្ងាយដាច់ស្រយោលក៏ដោយចុះ។ រីឯការផ្តល់សេវាសាធារណៈ រដ្ឋបាលឃុំគិតគូរយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាឆាប់រហ័ស ប្រសិទ្ធភាព តម្លាភាព និងគ្មានអំពើពុករលួយជាដើម។

សម្រាប់អាណត្តិទី ៥ លោក ពុំ ធឿន មេឃុំជ្រោយប្រស់មកពីគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា ខ្លួននឹងពុះពារគ្រប់ឧបសគ្គ បម្រើដល់កការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែរីកចម្រើនបន្ថែម ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលជាប់ឆ្នោតធ្វើជាមេឃុំជាថ្មី។
ឃុំជ្រោយប្រស់ ជាឃុំមួយស្ថិតនៅក្នុងស្រុកកោះកុង ខេត្តកោះកុង មានប្រជាពលរដ្ឋរស់នៅសរុប ២.០៨៧នាក់ ស្រី ១.០០៦នាក់ ស្មើនឹង ៥៤៥គ្រួសារ។ ភាគច្រើនប្រកបមុខរបរនេសាទសមុទ្រ ធ្វើកសិកម្ម និងជាមន្រ្តីរាជការ។
គ្រប់សមិទ្ធផលដែលកើតមាន និងបម្រើផលប្រយោជន៍ជូនពលរដ្ឋនៅឃុំជ្រោយប្រស់ ត្រូវបានលោក ថាន់ តយ និងអ្នកស្រី បូ សានី ជាប្រជាពលរដ្ឋបង្ហាញការគាំទ្រ និងទទួលស្គាល់ពីស្នាដៃអភិវឌ្ឍន៍អាជ្ញាធរមូលដ្ឋានរយៈពេលអាណត្តិ ៤កន្លងទៅ។

តំណាងប្រជាពលរដ្ឋទាំងពីរនាក់ខាងលើ និយាយថា ពួកគាត់ពិតជាសប្បាយរីករាយ ពេលបានផ្លូវកៅស៊ូ ផ្លូវបេតុង ស្អាតល្អងាយស្រួលធ្វើដំណើរ ព្រមទាំងដឹកជញ្ចូនទំនិញកសិកម្ម និងផលនេសាទដែលរកបានពីសមុទ្រទៅកាន់ទីផ្សារបានឆាប់រហ័ស។ គ្រា ៥ទៅ ១០ឆ្នាំមុននោះ ធ្វើដំណើរ និងដឹកទំនិញតាមទូក ពិតជាលំបាកគ្រោះថ្នាក់ខ្លាំងណាស់។

ពលរដ្ឋ ក៏សម្តែងនូវការអរគុណជូនចំពោះរាជរដ្ឋាភិបាល ក្រសួងមន្ទីរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរឃុំជ្រោយប្រស់ ដែលខិតខំដោះស្រាយអភិវឌ្ឍន៍មូលដ្ឋាន ដូចពេលនេះ។ ជាពិសេសពួកគាត់បានចាក់វ៉ាក់សាំងដូសទី ៤ស្ទើរតែ ១០០ភាគរយៗហើយ។ ដូច្នេះ នៅថ្ងៃទី ៥ ខែមិថុនា ខាងមុខ គឺពួកគាត់នឹងទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាមេឃុំ ដែលខ្លួនស្រឡាញ់ចិត្ត មេឃុំដែលចេះដោះស្រាយទុក្ខលំបាកពួកគាត់ និងមេឃុំដែលដឹកនាំអភិវឌ្ឍន៍មូលដ្ឋាន ឱ្យរីកចម្រើន៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


