ព័ត៌មានអន្ដរជាតិ
ស្រីលង្កា អង្វរឲ្យកសិករ ធ្វើស្រែបន្ថែមទៀត ខណៈបញ្ហាកង្វះខាតស្បៀងអាហារ ធ្ងន់ធ្ងរទៅៗ
ប្រទេសស្រីលង្កា បានអង្វរឲ្យកសិករ ធ្វើស្រែបន្ថែមទៀត ដែលជាផ្នែកនៃផែនការដើម្បីបញ្ចៀសបញ្ហាកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ខណៈអ្នកជំនាញ បានព្រមានអំពីការធ្លាក់ចុះនៃផលិតកម្មចំនួន៥០ភាគរយ ដែលនឹងធ្វើឲ្យផលប៉ះពាល់កាន់តែខ្លាំងចំពោះវិបត្តិហិរញ្ញវត្ថុដែលយ៉ាប់យ៉ឺនរួចទៅហើយ។

ប្រទេសស្រីលង្កា បានស្ថិតក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍មកនេះ។ កោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ អស់ទុនបម្រុងប្តូរប្រាក់បរទេសហើយ ហើយមិនអាចបង់ថ្លៃសម្រាប់ការនាំចូលសំខាន់ៗដូចជាប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យនោះទេ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mahinda Amaraweera បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា វាច្បាស់ណាស់ថា ស្ថានភាពស្បៀងអាហារនឹងកាន់តែអាក្រក់ទៅៗ។ យើងស្នើសុំឲ្យកសិករទាំងអស់ ចូលស្រែចម្ការរបស់ពួកគេវិញក្នុងរយៈពេល៥ទៅ១០ថ្ងៃខាងមុខ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានព្រមានអំពីកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅខែសីហា ហើយប៉ាន់ស្មានថា ទឹកប្រាក់៦០០លានដុល្លារ នឹងត្រូវការជាចាំបាច់សម្រាប់ការនាំចូលជី ដែលប្រទេសនេះកំពុងត្រូវការ។

ក្រុមអ្នកជំនាញកសិកម្មបានព្រមានថា ជីភាគច្រើននឹងមកដល់យឺតពេកសម្រាប់រដូវធ្វើស្រែ ដែលជាធម្មតាចាប់ផ្តើមនៅដើមខែមិថុនា។
កិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសឥណ្ឌា ដើម្បីទិញជីចំនួន ៦៥ ០០០តោន ហើយការអំពាវនាវត្រូវបានធ្វើឡើងទៅកាន់ប្រទេសចំនួនប្រាំពីរផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្ថានការណ៍កាន់តែវឹកវរ! បាតុករដុតកម្ទេច ផ្ទះមេដឹកនាំ ស្រីលង្កា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


