ព័ត៌មានជាតិ
រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោង ជេដ្ឋា បានឱ្យដឹងថាក្នុងខែប្រាំងនេះទឹកនៅតាមអាងស្ដុក និងប្រព័ន្ធធារាសាស្ត្រមានជិត៤លានម៉ែត្រគូបសម្រាប់ផ្ដត់ផ្គង់ពេញមួយរដូវ ទោះជាយ៉ាងណាលោកស្នើដល់កសិករធ្វើស្រែប្រាំងត្រឹមតែមួយដងបានហើយ ដើម្បីជៀសវាងនៅការខាតបង់។

ថ្លែងក្នុងវេទិកាពិភាក្សាសារព័ត៌មាននៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោក ថោង ជេដ្ឋា បានលើកឡើងថា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រកាលពីអាណត្តិមុនៗកន្លងទៅ កម្ពុជាសម្រេចបានការស្ដុកទឹកជាច្រើនសម្រាប់ប្រើប្រាស់ក្នុងរដូវដែលខ្វះខាតទឹក ទោះជាយ៉ាងណាចំនួននេះនៅមិនទាន់អាចផ្ដត់ផ្ដង់បានគ្រប់គ្រាន់នៅឡើយទេ ដោយរដ្ឋាភិបាលអាណត្តិថ្មីកំពុងរៀបចំកសាង និងពង្រឹងបន្ថែម។

លោក ថោ ជេដ្ឋា បានបន្ថែមថាក្នុងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រមួយចំនួនធំឱ្យក្លាយទៅជាប្រព័ន្ធធារាសាស្ត្រទំនើប ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដោយត្រូវមានប្រឡាយសម្រាប់ការចែកចាយទឹកកសិកម្មជូនកសិករ។ កិច្ចការនេះនឹងត្រូវការពេលវេលាច្រើនឆ្នាំ និងត្រូវចំណាយថវិកាច្រើន។ សម្រាប់រដូវប្រាំងនេះលោកថាកម្ពុជាមាននៅស្ដុកទឹកជិត៤លានម៉ែត្រគូបសម្រាប់កសិករធ្វើស្រែប្រាំង តែលោកអំពាវនាវកសិករធ្វើតែមួយដងបានហើយ។
លោកថា៖ «ព្រោះថាបើលើសពីនេះនោះបងប្អូនអាចនឹងខាតបង់ដោយសារតែយើងខ្វះទឹក ជាពិសេសដីស្រែ ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក»។

បើតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកសិកម្មប្រមាណ៤លានហិកតា តែយើងអាច ផ្គត់ផ្គត់ទឹកកសិកម្មបានប្រមាណតែជិត ២លានហិកតាតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលអាណត្តិទី៧នៅតែកំណត់យកទឹកគឺជាវិស័យអាទិភាពមួយក្នុងគោលនយោបាយរបស់ខ្លួន។ ក្នុងជំនួបជាមួយនាយប្រតិបត្តិក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (k-water) កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារដ្ឋាភិបាលចង់ឱ្យមានធនធានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងវស្សា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំចេញជាប្រព័ន្ធអេកូឡូស៊ីបម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងគ្រប់គ្រងហានិភ័យនៃគ្រោះទឹកជំនន់ក្នុងរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


