ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍កាន់តែវឹកវរ! បាតុករដុតកម្ទេច ផ្ទះមេដឹកនាំ ស្រីលង្កា
បាតុករមានកំហឹងនៅក្នុងប្រទេសស្រីលង្កា បានដុតបំផ្លាញផ្ទះជាច្រើនខ្នងដែលជាកម្មសិទ្ធិរបស់ត្រកូល Rajapaksa កំពុងកាន់អំណាចនិងសមាជិកសភា។

អំពើហិង្សាបានកើតឡើងចំពេលមានភាពចលាចល ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa លាលែងពីតំណែង ខណៈមានការតវ៉ាទ្រង់ទ្រាយធំ ចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
យ៉ាងណាក្តី ការលាលែងនេះ មិនបានធ្វើឲ្យបាតុករស្ងប់ស្ងាត់នោះទេ ហើយបាតុករថែមទាំងប៉ុនប៉ងសម្រុកចូលទៅក្នុងលំនៅដ្ឋានផ្លូវការរបស់គាត់ ទាំងគាត់នៅខាងក្នុងទៀតផង។

មនុស្ស៧នាក់បានស្លាប់ និងជាង១៩០នាក់រងរបួស ចាប់តាំងពីថ្ងៃចន្ទមក។ បម្រាមគោចរទូទាំងកោះនេះ ត្រូវបានពង្រីកដល់ព្រឹកថ្ងៃពុធ ខណៈអាជ្ញាធរព្យាយាមបង្ក្រាបអំពើហិង្សា។
មនុស្សជាច្រើននៅតែអំពាវនាវឲ្យលោកប្រធានាធិបតី Gotabaya Rajapaksa ដែលជាបងប្រុសរបស់លោក Mahinda ចុះចេញពីតំណែង បន្ទាប់ពីបាតុកម្មពុះកញ្ជ្រោលជាច្រើនសប្តាហ៍ជុំវិញការឡើងថ្លៃ និងការដាច់ភ្លើងចាប់តាំងពីខែមុនមក។

កាលពីថ្ងៃចន្ទ អ្នកគាំទ្ររដ្ឋាភិបាល បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមបាតុករក្នុងរដ្ឋធានីកូឡុំបូ នៅខាងក្រៅលំនៅដ្ឋាន Temple Trees របស់លោក Mahinda Rajapaksa ហើយបន្ទាប់មកនៅកន្លែងតវ៉ាសំខាន់ Galle Face Green។
ប៉ូលិស និងក្រុមបង្ក្រាបកុបកម្ម ត្រូវបានដាក់ពង្រាយ ហើយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បានបាញ់ទៅលើអ្នកគាំទ្ររដ្ឋាភិបាល បន្ទាប់ពីពួកគេផ្គើននឹងការព្រមានរបស់ប៉ូលិស ហើយបានវាយប្រហារក្រុមអ្នកតវ៉ាដោយប្រើដំបង និងព្រនង់។
ប៉ូលិសស្រីលង្កានិយាយថា ក្រុមបាតុករខឹងសម្បាបានសងសឹក ដោយវាយប្រហារអ្នកគាំទ្ររដ្ឋាភិបាល និងកំណត់គោលដៅសមាជិកសភាបក្សកាន់អំណាច។

នៅពេលយប់ចូលមកដល់ ក្រុមអ្នកតវ៉ានៅទូទាំងប្រទេស បានដុតបំផ្លាញផ្ទះសម្បែងរបស់ត្រកូល Rajapaksa, រដ្ឋមន្ត្រី និងសមាជិកសភាផ្សេងៗគ្នា។ នេះរួមទាំងផ្ទះមួយខ្នង ដែលត្រូវបានប្រែក្លាយទៅជាសារមន្ទីរដ៏ចម្រូងចម្រាសដោយគ្រួសារត្រកូល Rajapaksas ក្នុងភូមិដូនតារបស់គ្រួសារនៅ Hambantota នៅភាគខាងត្បូងស្រីលង្កា ផងដែរ។
យោងតាមរបាយការណ៍បានឲ្យដឹងថា តំបន់នៅជិតលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតី ក៏ត្រូវបានដុតបំផ្លាញដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នាយករដ្ឋមន្ត្រី ស្រីលង្កា លាលែងពីតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


