ព័ត៌មានជាតិ
ស្ថាប័នជំនាញបញ្ជាក់រោគសញ្ញាសង្ស័យជំងឺអុតស្វាបន្ទាប់ពីកម្ពុជារកឃើញករណីសង្ស័យ ៦ ករណី
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី ២ ខែមិថុនា ២០២២ នេះ បានបញ្ជាក់ប្រាប់អំពីរោគសញ្ញាករណីសង្ស័យជំងឺអុតស្វា ដូចជា៖ មានកន្ទួល ឬពងបែកលើបាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាគ្រុនក្ដៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្ដុរ ឈឺក្បាល និងឈឺខ្នង។

លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន៦ ករណី តែក្រោយពីធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ ហើយអះអាងថា កម្ពុជាគ្មានជំងឺអុតស្វានោះទេ រហូតមកដល់ពេលនេះ។

លោកវេជ្ជបណ្ឌិតបានបន្តថា រហូតមកដល់ពេលនេះនៅមិនទាន់មានអ្នកដំណើរមកពីក្រៅប្រទេសណាម្នាក់ត្រូវបានរកឃើញថា មានឆ្លងជំងឺអ៊ុតស្វានៅឡើយទេពោលគឺមានតែករណីសង្ស័យចំនួន ៦ករណីនៅក្នុងស្រុកប៉ុណ្ណោះដោយពួកគាត់មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបានក្រុមការងារឆ្លើយតបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាហើយជាលទ្ធផលអវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេវាជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន