ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍រដ្ឋរុស្ស៊ី ប្រកាសសង្គ្រាមលោកលើកទី៣ ជាមួយ អង់គ្លេស សហរដ្ឋអាមេរិក និងណាតូ (មានវីដេអូ)
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអះអាងថា សង្រ្គាមលោកលើកទី៣ បានចាប់ផ្តើមហើយ ហើយបានព្រមានថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងត្រូវបង់ថ្លៃធ្ងន់ធ្ងរ សម្រាប់ការជ្រៀតជ្រែកក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។

នៅក្នុងការផ្សាយថ្មីបំផុត, ពិធីការិនី Olga Skabeyeva របស់ទូរទស្សន៍រដ្ឋ Russia One បានប្រកាសសង្រ្គាមលើចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងណាតូ ហើយគាំទ្រឲ្យយុទ្ធនាការយោធាថ្មីរបស់រុស្ស៊ី លាតសន្ធឹងហួសព្រំដែនអ៊ុយក្រែន។
លោកស្រី Skabeyeva បាននិយាយថា “ប្រហែលជាដល់ពេលដែលត្រូវទទួលស្គាល់ថា ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានដល់ទីបញ្ចប់ហើយ។ ហើយក្នុងន័យនេះ សង្រ្គាមពិតប្រាកដមួយបានចាប់ផ្តើមហើយ នោះគឺសង្គ្រាមលោកលើកទី៣។ យើងត្រូវបង្ខំចិត្តចំពោះភាពគ្មានយោធាមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្ព័ន្ធមិត្តណាតូទាំងមូល”។

សេចក្តីថ្លែងការណ៍របស់លោកស្រី បានធ្វើឡើងនៅក្នុងកម្មវិធីរយៈពេល៦០នាទីមួយ ដែលក្នុងនោះ គេឃើញមានអ្នកវិភាគ អ្នកអត្ថាធិប្បាយ និងអ្នកជំនាញនយោបាយរុស្ស៊ីជាច្រើននាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពី “ប្រតិបត្តិការយោធាពិសេស” របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន។
បន្ទាប់មក លោក Vladimir Avatkov មកពីបណ្ឌិតសភាការទូតនៃក្រសួងការបរទេសរុស្ស៊ី បានធ្វើការព្រមានដោយផ្ទាល់ ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រ ទីក្រុងកៀវ។

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា “យើងត្រូវតែចងចាំពាក្យរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលនិយាយថា អ្នកណាម្នាក់ដែលព្យាយាមជ្រៀតជ្រែកក្នុងប្រតិបត្តិការយោធាពិសេស នឹងត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ”។
ភ្លាមនោះ សមាជិកសភារុស្ស៊ីលោក Oleg Matveychev ស្រាប់តែប្រកាសថា ព្រំដែនបច្ចុប្បន្នរបស់ប្រទេសប៉ូឡូញនឹងគ្មានតម្លៃទេ ប្រសិនបើប៉ូឡូញធ្វើអន្តរាគមន៍នៅអ៊ុយក្រែន។ រួចមក លោកស្រី Skabeyeva ស្រាប់តែកាត់សង្វាក់ថា “ខ្ញុំមិនមែននិយាយអំពីប្រទេសប៉ូឡូញទេ ប៉ុន្តែគឺនិយាយអំពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក”។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់លោក ពូទីន ក៏បានគំរាមដែរថា ទីក្រុងមូស្គូនឹងបញ្ឈប់ការលុកលុយផ្នែកយោធា លុះត្រាតែកងកម្លាំងរបស់ខ្លួនចូលដល់ទីតាំងប្រវត្តិសាស្រ្ត Stonehenge ក្នុងប្រទេសអង់គ្លេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទុះការសង្ស័យ ក្រោយពេល មេទ័ពរុស្ស៊ី បាត់ខ្លួន ២សប្តាហ៍ យ៉ាងអាថ៌កំបាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


