សន្តិសុខសង្គម
ស្ដ្រីលក់ដីខ្យល់ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ ៥ ម៉ឺនដុល្លារ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក ស៊ិន សុវណ្ណរ័ត្ន នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសស្រី្តម្នាក់ឈ្មោះ សួន ផល្លា អាយុ ៤២ឆ្នាំ ដាក់ពន្ធបាគាររយៈពេល២ឆ្នាំ និងពិន័យបា្រក់ ៤លានរៀល ព្រមទាំងបង្គាប់ឲ្យសងលុយទៅដើមបណ្ដឹង ៥ ម៉ឺនដុល្លារ ពីបទឆបោកប្រព្រឹត្តនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនជាប់ចោទបានឆ្លើយសារភាពនៅក្នុងសាលសវនាការកាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២ថា ខ្លួនពិតជាបានលក់ដីខ្យល់ទៅឲ្យដើមបណ្តឹងឈ្មោះ សុខ ម៉េងឡុង ពិតមែនក្នុងតម្លៃ ៣៥ម៉ឺនដុល្លារ ដោយនៅពេលនោះខ្លួនបានទទួលលុយកក់ចំនួន៥ម៉ឺនដុល្លារពីជនរងគ្រោះពិនមែនដោយកុហកជនរងគ្រោះថា ខ្លួនយកលុយនេះទៅរត់ការយកប្លង់ដី ប៉ុន្តែពាក្យនោះខ្លួនកុហកដើមបណ្ដឹងដើម្បីបានលុយគាត់តែប៉ុណ្ណោះ៕

អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ