Connect with us

KPT+

គ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញទូខោអាវមហាសេដ្ឋី Mark Zuckerberg

បានផុស

នៅ

ថ្វីត្បិតតែ Mark Zuckerberg ជាបុគ្គលដែលមានប្រាក់ច្រើន និងជាប់ចំណាត់ថ្នាក់កំពូលលើ​ពិភពលោក​ ជា​មហាសេដ្ឋី ប៉ុន្តែអ្នកណាទៅដឹងថាស្ថាបនិក Facebook រូបនេះ បែរជានិយម​ស្លៀកពាក់​ខោអាវ​សាមញ្ញ​ៗទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ​​ លោក​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ឯកជន​ ទាំងអស់​សំណើច​ថា “ថ្ងៃ​ដំបូង​ត្រឡប់​មក​វិញ​ តើ​ខ្ញុំ​គួរ​ស្លៀក​អ្វី? “

តាម​រូបភាព​ខាង​លើ យើង​អាច​ឃើញ​ថា តុ​ព្យួរ​ខោអាវ​របស់​លោកលាត​សន្ធឹងធំ ​ហើយ​សំខាន់​បំផុត​គឺ​​ពណ៌​ខោអាវ​ក្នុង​ទូ​គឺ​ស្ទើរ​តែ​ដូចគ្នា​ ដែល​បង្ហាញ​ថា ​វា​ងាយស្រួល​ជ្រើសរើស ព្រោះ​មិន​បាច់​គិត​ច្រើន​នាំ​សាំ​ញាំ។

គួរបញ្ចាក់ដែរថា លោក Mark Zuckerberg ​គឺ​ជា​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​ម្នាក់​ទៀត ​ដែល​មាន​ស្ទីល​ស្លៀកពាក់​សាមញ្ញ​បំផុត។​ នាយក​ប្រតិបត្តិ​នេះ​ តែងតែ​ពាក់​អាវ​យឺត​ពណ៌​ប្រផេះ ខោខូវប៊យ គូ​ជាមួយ​ស្បែក​ជើងប៉ាតា រហូត​ដល់​ក្លាយជារចនាប័ទ្មផ្ទាល់ខ្លួនតែមួយគត់។ សំលៀក​បំពាក់​សាមញ្ញ​របស់ Mark ស្រដៀង​នឹង​​មហាសេដ្ឋី Apple លោក Steve Jobs ដែល​តែងតែ​បង្ហាញ​ខ្លួន​ក្នុង​អាវ​យឺត និង​ខោ​ខូវប៊យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកប្រដាល់ MMA ម្នាក់​ ចង់វាយមុខលោក Mark Zuckerberg (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម