ព័ត៌មានអន្ដរជាតិ
លោក Mark Zuckerberg ក្រោកឈរសុំទោសទៅក្រុមគ្រួសារដែលមានកូនៗរងគ្រោះក្នុងវេទិការបស់ខ្លួន
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោសដល់ក្រុមគ្រួសារដែលកូនៗរបស់ពួកគេរងផលប៉ះពាល់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទកុមារក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ក្នុងអំឡុងសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១ ខែកុម្ភៈនេះ ។

លោក Zuckerberg រួមជាមួយម្ចាស់ក្រុមហ៊ុន TikTok, Snap, X និង Discord ត្រូវបានសួរដេញដោលអស់រយៈពេលជិត ៤ ម៉ោងដោយសមាជិកព្រឹទ្ធសភាមកពីភាគីទាំងសងខាង ។ សមាជិកសភាចង់ដឹងថាតើក្រុមហ៊ុនទាំងនេះកំពុងធ្វើអ្វីខ្លះក្នុងការការពារកុមារតាមអ៊ីនធឺណិត ហើយវាក៏ជាឱកាសដ៏កម្រមួយសម្រាប់សមាជិកព្រឹទ្ធសភាអាមេរិកដើម្បីសាកសួរម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះផងដែរ ។
លោក Zuckerberg និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានយល់ព្រមផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត ប៉ុន្តែប្រធានក្រុមហ៊ុន Snap, X (អតីត Twitter) និង Discord បានបដិសេធមិនព្រមឆ្លើយឡើយ ។ ខណៈនៅអង្គុយពីក្រោយម្ចាស់ក្រុមហ៊ុនច្ចេកវិទ្យាទាំងប្រាំនាក់ មានគ្រួសារជាច្រើនដែលនិយាយថា កូនៗរបស់ពួកគេបានធ្វើបាបខ្លួនឯង ឬសម្លាប់ខ្លួន ដោយសារតែមាតិកាបណ្ដាញសង្គមទាំងនោះ ។

លោក Zuckerberg ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ជាមនុស្សម្នាក់ដែលត្រូវគេតាមើលដោយយកចិត្តទុកបំផុតនៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភាជាលើកទី ៨ នេះ ។ លោកបាននិយាយអំពីបញ្ហារំលោភបំពានផ្លូវភេទលើកុមារដែលកើតមាននៅលើ Instagram ហើយបានសន្យាថានឹង “ពិនិត្យមើលដោយផ្ទាល់” ផងដែរ ។
បន្ទាប់ពីការផ្តល់សក្ខីកម្មលោក Zuckerberg ត្រូវបានសភាឲ្យនិយាយសុំទោសទៅកាន់គ្រួសារដែលអង្គុយនៅពីក្រោយគាត់ ។ ភ្លាមៗនោះមេ Meta រូបនេះបានក្រោកឈរឡើង ងាកទៅរកក្រុមគ្រួសារទាំងនោះ ហើយនិយាយសុំទោសចំពោះរឿងរ៉ាវដ៏អាក្រក់ដែលក្រុមគ្រូសារទាំងនោះបានឆ្លងកាត់ ហើយលោកបន្ថែមថា គ្មាននរណាម្នាក់គួរកើតរឿងរ៉ាវដូចដែលគ្រួសារទាំងនោះបានរងទុក្ខបែបនេះទៀតនោះទេ ។
គួរបញ្ជាក់ថា បន្ទាប់ពីសវនាការនោះរួចហើយ ឪពុកម្តាយមួយចំនួនដែលនៅក្នុងបន្ទប់បានចេញមកប្រមូលផ្តុំគ្នានៅខាងក្រៅ ដោយមានការអំពាវនាវដល់សមាជិកសភាឲ្យអនុម័តច្បាប់ជាបន្ទាន់ ដើម្បីឲ្យក្រុមហ៊ុនទាំងនេះទទួលខុសចំពោះរឿងហេតុដែលកើតឡើងស្រដៀងគ្នានេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


