សេដ្ឋកិច្ច
ភ្ញាក់ផ្អើល ពេលដឹងចំណូលរបស់រុស្ស៊ី ពីការលក់ឥន្ធនៈហ្វូស៊ីល នៅ១០០ថ្ងៃដំបូង នៃសង្គ្រាម
ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃសង្រ្គាមលើអ៊ុយក្រែន រុស្ស៊ីរកចំណូលបាន៩៣ពាន់លានអឺរ៉ូ (៩៧ ៣៩៧ ៥០៥ ០០០ ដុល្លារអាមេរិក) ពីការលក់ឥន្ធនៈហ្វូស៊ីលរបស់ខ្លួនទៅឲ្យប្រទេសនានាជុំវិញពិភពលោក។

ចំណូលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងថ្វីបើបរិមាណនាំចេញ ធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅក្នុងខែឧសភា ខណៈដែលសហគមន៍អន្តរជាតិ ព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់ទីក្រុងមូស្គូ ក៏ដោយ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA), សហភាពអឺរ៉ុបបានទទួល ៦១% នៃការនាំចេញឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
ហើយបើទោះបីជាប្រេងរុស្ស៊ី ត្រូវបានលក់ក្នុងតម្លៃបញ្ចុះថ្លៃដោយសារតែប្រភពដើមរបស់ខ្លួនក៏ដោយ ប៉ុន្តែការកើនឡើងជាសកលនៃតម្រូវការឥន្ធនៈហ្វូស៊ីល និងតម្លៃថាមពលកើនឡើង នៅតែទទួលបានផលចំណេញសម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

លោក Lauri Myllyvirta អ្នកវិភាគឈានមុខរបស់ CREA បាននិយាយអំពីការដាក់ទណ្ឌកម្មអន្តរជាតិនាពេលបច្ចុប្បន្នប្រឆាំងនឹងទីក្រុងមូស្គូថា “វឌ្ឍនភាពរហូតមកដល់បច្ចុប្បន្ននេះ គឺយឺតពេកហើយ ដោយសារតែតម្រូវការជំនួយបន្ទាន់របស់អ៊ុយក្រែន។ សកម្មភាពខ្លាំងជាងនេះ គឺចាំបាច់ ត្រូវកាត់ផ្តាច់លំហូរសាច់ប្រាក់ទៅកាន់ប្រទេសរុស្ស៊ី។ នៅទូទាំងពិភពលោក យើងត្រូវបង្កើនល្បឿននៃការប្រើប្រាស់ថាមពលស្អាត ដើម្បីជំនួសការនាំចូលឥន្ធនៈហ្វូស៊ីល និងសម្រួលដល់តម្លៃប្រេងឥន្ធនៈខ្ពស់ ដែលជំរុញឲ្យប្រាក់ចំណូលរបស់រុស្ស៊ីកើនឡើង”។
សហភាពអឺរ៉ុប បានសន្យារារាំងការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះ ថ្វីបើខ្លួនកំពុងពិបាកក្នុងការសម្រេចលើវិធី និងពេលវេលាដែលត្រូវបញ្ចប់ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី ក៏ដោយ។

យ៉ាងណាក្តី ប៉ូឡូញ និងអាមេរិក បានបង្កផលប៉ះពាល់ធំបំផុតលើប្រាក់ចំណូលរបស់រុស្ស៊ី ដោយសារកាត់បន្ថយការនាំចូលយ៉ាងច្រើន រួមជាមួយនឹងប្រទេសនានាដូចជា លីទុយអានី ហ្វាំងឡង់ និងអេស្តូនី ជាដើម។
យោងតាមការស្រាវជ្រាវរបស់ CREA បានបង្ហាញថា ឥណ្ឌា បារាំង ចិន អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សុទ្ធតែបានបង្កើនការនាំចូល ដោយឥណ្ឌាបានទិញ ១៨% នៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី ហើយបារាំងជាអ្នកទិញធំបំផុតចំពោះទំនិញបញ្ចុះតម្លៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


