ព័ត៌មានអន្ដរជាតិ
គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ
មេដឹកនាំតំបន់បំបែកខ្លួន Donetsk ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែមិថុនាថា មិនមានហេតុផលណាមួយ ត្រូវលើកលែងទោសដល់ជនជាតិអង់គ្លេស២នាក់ ដែលទទួលការកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនខណៈកំពុងប្រយុទ្ធឲ្យអ៊ុយក្រែននោះទេ។

តុលាការក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថា លោក Aiden Aslin និង Shaun Pinner រួមជាមួយជនជាតិម៉ារ៉ុកឈ្មោះ Brahim Saadoun គឺមានពិរុទ្ធពីបទ “ធ្វើជាទាហានស៊ីឈ្នួល” ព្យាយាមផ្តួលរំលំសាធារណរដ្ឋ។
យ៉ាងណាក្តី ចក្រភពអង់គ្លេសនិយាយថា Aslin និង Pinner គឺជាទាហានធម្មតា ហើយគួរតែត្រូវបានលើកលែងនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការកាត់ទោសចំពោះការចូលរួមក្នុងអរិភាព។ ប៉ុន្តែក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលគ្រប់គ្រងតំបន់ Donetsk បញ្ជាក់ថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយមានពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍។

លោក Denis Pushilin មេដឹកនាំសាធារណរដ្ឋផ្តាច់ខ្លួន ត្រូវបានដកស្រង់សម្តីដោយបណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “ខ្ញុំមិនឃើញហេតុផលណាមួយ ឬលក្ខខណ្ឌក្នុងការចេញសេចក្តីសម្រេច លើកលែងទោសបែបនេះនោះទេ”។
គួរបញ្ជាក់ថា Donetsk និង Luhansk គឺជាតំបន់បំបែកខ្លួនទាំង២ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយនោះជាកន្លែងដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីដកតំបន់នោះ ចេញពីការគ្រប់គ្រងរបស់ទីក្រុង កៀវ ទាំងស្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ តុលាការកាត់ទោសប្រហារជីវិត ទាហានស៊ីឈ្នួលអង់គ្លេស២នាក់ និងម៉ារ៉ុកម្នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


