ព័ត៌មានអន្ដរជាតិ
ប្រជាជន កូរ៉េខាងជើង ជាង ៨០០ គ្រួសារកំពុងរងគ្រោះពីការផ្ទុះជំងឺឆ្លងថ្មី
កាសែត Rodong Sinmun បានចេញសេចក្ដីរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាជនកូរ៉េខាងជើងជាង ៨០០ គ្រួសារបានរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតថ្មីពាក់ព័ន្ធនឹងពោះវៀននៅភាគនិរតីរបស់ប្រទេស ។

កាសែតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងបានរាយការណ៍ទៀតថា កូរ៉េខាងជើងចាត់ទុកវាជាជំងឺគ្រុនពោះវៀន ឬអាសន្នរោគ ខណៈគ្រួសារដែលរងផលប៉ះពាល់កំពុងរស់នៅក្នុងតំបន់មួយចំនួននៃខេត្ត South Hwanghae រួមទាំងទីក្រុង Haeju ផងដែរ ។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានរាយការណ៍ផងដែរថា មន្ត្រីគណបក្សឈានមុខគេ រួមទាំងប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានប្រញាប់ប្រញាលបញ្ជូនថ្នាំព្យាបាលទៅកាន់គ្រួសារនៅតំបន់រងគ្រោះ ។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា សមាជិកគ្រួសារនៅក្នុងតំបន់រងគ្រោះក៏បានទទួលកញ្ចប់ថ្នាំដែលរៀបចំដោយក្រុមគ្រួសាររបស់លោក គីម ជុងអ៊ុន រួចហើយផងដែរ និងបាននិយាយអរគុណទាំងទឹកភ្នែកដល់មេដឹកនាំរូបនេះសម្រាប់ការយកចិត្តទុកដាក់ និងផ្ដល់សេចក្ដីស្រលាញ់សម្រាប់ប្រជាជនរបស់ខ្លួន ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍ពីការផ្ទុះជំងឺថ្មីនេះបានកើតមានឡើង ស្របពេលកូរ៉េខាងជើងក៏កំពុងតែប្រយុទ្ធនឹងជំងឺឆ្លងកូវីដ ១៩ ដែលបង្ខំឲ្យប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីខែមុន ចំពេលមានការព្រួយបារម្ភពីកង្វះវ៉ាក់សាំង និងបរិក្ខាពេទ្យជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនម៉ាសដែល កូរ៉េខាងជើង ទិញប្រើ តាំងពីផ្ទុះកូវីដ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


