ព័ត៌មានអន្ដរជាតិ
មកដឹងចំនួនម៉ាសដែល កូរ៉េខាងជើង ទិញប្រើ តាំងពីផ្ទុះកូវីដ
យោងតាមទិន្នន័យពាណិជ្ជកម្មដែលចេញផ្សាយដោយទីក្រុងប៉េកាំងបានបង្ហាញថា កូរ៉េខាងជើងបានទិញម៉ាសពីប្រទេសចិនច្រើនជាង ១០.៦ លានម៉ាស បន្ទាប់ពីផ្ទុះឆ្លងជំងឺកូវីដ ១៩ កាលពីពាក់កណ្ដាលខែឧសភា ។
២ សប្តាហ៍បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសពីការផ្ទុះឡើងនៃមេរោគនេះ កូរ៉េខាងជើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកង្វះវ៉ាក់សាំង ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងកង្វះអាហារជាដើម ។
ទន្ទឹមនោះការបញ្ជាទិញនេះក៏កើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនចំពោះពាណិជ្ជកម្មស្ទើរតែទាំងអស់សម្រាប់ការពារការឆ្លងរាលដាលកូវីដជិត ៣ ឆ្នាំ ហើយទើបតែអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ផលិតផលចូលប្រទេសតាមរថភ្លើង និងកប៉ាល់ពីប្រទេសចិនកាលពីប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ ចិនក៏បាននាំឧបករណ៍ជំនួយខ្យល់ដកដង្ហើមប្រមាណ ១,០០០ គ្រឿង និងឧបករណ៍តេស្តរហ័សរកកូវីដ ក៏ដូចជាសម្លៀកបំពាក់ការពារមេរោគក្នុងតម្លៃ ២៦៦,៨៩១ ដុល្លារទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ ។
គួរបញ្ជាក់ រហូតមកដល់ពេលនេះកូរ៉េខាងជើងបានកត់ត្រាករណីឆ្លងជាង ៤.៥ លានករណី និងមានអ្នកស្លាប់ចំនួន ៧៣ នាក់ ខណៈមានអ្នកជាសះស្បើយជាង ៤ លាននាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ កម្រណាស់! លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែក ពេលមើលរូបសេនាប្រមុខ ដែលស្លាប់ទៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


