សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ បក់កួចផ្ទះពលរដ្ឋនៅស្រុកបវេលខ្ទេចខ្ទីអស់ជាច្រើនខ្នង
បាត់ដំបង ៖ ចាប់តាំងពីដើមសប្តាហ៍ទី៣ នៃខែមិថុនា កន្លងទៅនេះ គឺសង្កេតឃើញថា នៅក្នុងខេត្តបាត់ដំបង មានស្រុកមួយចំនួនបានទទួលរងនូវសម្ពាធ នៃខ្យល់កន្ត្រាក់ ធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋ ខូចខាតអស់ជាច្រើនខ្នង តែមិនមានបង្កអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ជាក់ស្តែងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៤៥នាទី ល្ងាច គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ដោយបានអូសបន្លាយពេលជាងមួយម៉ោង ព្រមទាំងមានខ្យល់កន្ត្រាក់បោកបក់លាយឡំមកជាមួយផង។

បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានគឺបានបញ្ជាក់ថា ខ្យល់កន្ត្រាក់បានបោកបក់ចូលទៅលើ ភូមិសំណាងព្រះស្រី ក្នុងឃុំបឹងប្រាំ នៃស្រុកបវេល បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរចំនួន៦ខ្នង ដោយក្នុងនោះមានមួយខ្នង បានខ្ទេចខ្ទីទាំងស្រុង ប៉ុន្តែជាសំណាងល្អដែលមិនមានប៉ះពាល់ដល់មនុស្ស និងសត្វដោយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយ ៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


