ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានី កៀវ ជាលើកដំបូង ក្នុងរយៈពេល ៣សប្តាហ៍ (មានវីដេអូ)
យោងតាមប្រភពពីអ៊ុយក្រែនបានឲ្យដឹងថា លោក ពូទីន បានវាយប្រហាររដ្ឋធានី កៀវ ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដោយបាញ់មីស៊ីលចំនួន ១៤ គ្រាប់ ស្រោចលើទីក្រុង និងតំបន់ជុំវិញ បណ្តាលឲ្យមានមនុស្សច្រើននាក់រងរបួស។

ទីក្រុង កៀវ បានរីករាយនឹងសន្តិភាព និងស្ងប់ស្ងាត់រយៈពេលបីសប្តាហ៍មកហើយ រហូតដល់ការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យទី២៦ខែមិថុនា ដែលនេះជាការវាយប្រហារលើកដំបូងចាប់តាំងពីថ្ងៃទី៥ខែមិថុនាមក។
ការផ្ទុះធំៗជាច្រើន បានអង្រួនរដ្ឋធានីនៅម៉ោងប្រហែល ៦:៣០នាទីព្រឹក។

ក្រុមមន្ត្រីនិយាយថា វាលឿនពេកក្នុងការនិយាយថាតើមាននរណាម្នាក់បាត់បង់ជីវិតដែរឬក៏អត់ ហើយប្រធានរដ្ឋបាលយោធាក្នុងតំបន់ លោក Oleksiy Kuleba បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ នៅភូមិមួយក្នុងតំបន់ជុំវិញនោះ។
ស្របពេលជាមួយគ្នានោះ លោក Vitali Klitshko អភិបាលក្រុង កៀវ និយាយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការបាញ់ប្រហារ ហើយយកមនុស្សចេញពីអគារដែលត្រូវបំផ្លាញ។ យើងសង្ឃឹមថា គ្មាននរណាម្នាក់ស្លាប់ទេប៉ុន្តែព័ត៌មានចុងក្រោយ យើងនឹងទទួលបានក្នុងរយៈពេលពីរបីម៉ោងទៀត”។

លោកបានហៅការវាយប្រហារនេះ ថាជាការប៉ុនប៉ងបំភិតបំភ័យទីក្រុងកៀវ មុនកិច្ចប្រជុំកំពូល G7 និងណាតូ ដែលប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ការវាយលុកភាគច្រើនរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានផ្តោតទៅលើតំបន់ Donbas នៅភាគខាងកើត ជាកន្លែងដែលពួកគេ ប្រកាសគ្រប់គ្រងទីក្រុង Severodonetsk ទាំងស្រុង បន្ទាប់ពីកងទ័ពអ៊ុយក្រែន ដកខ្លួនចេញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ប្រាប់ទីតាំងដែលត្រូវទម្លាក់គ្រាប់បែកមុនគេ ពេលសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


