ជីវិតកម្សាន្ដ
នាយ ក្តឹប និងកូន ប្រកាសលក់ផ្ទះដោះបំណុលគេសាជាថ្មី
ស្របពេលដែលខ្លួនកំពុងមានជំងឺដេកដួលនៅលើកន្ទេលគួរឲ្យអាណិតខ្លាំង តារាកំប្លែងនាយ ក្តឹប និងកូនជាថ្មីម្តងទៀតបានសម្រេចចិត្តប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់សងបំណុលគេក្នុងពេលដែលជំងឺរបស់នាយបន្តយាយីអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។

ដំណឹងនៃការប្រកាសដាក់លក់ផ្ទះបន្ទាន់របស់តារាកំប្លែងជើងចាស់នាយ ក្តឹប យ៉ាងប្រញាប់បែបនេះ គឺខណៈពេលដែលលោក និងក្រុមគ្រួសារជួបការលំបាកហើយខ្វះខាតប្រាក់ ដើម្បីដោះបំណុលគេក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ម្យ៉ាងទៀតបើនាយមិនលក់ផ្ទះនេះទេ ធនាគារអាចនឹងរឹបអូសលក់ផ្ទះឡៃឡុងជាមិនខាន។


ជាមួយគ្នានេះ បើយោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា គ្រាទៅសួរសុខទុក្ខនាយ ក្តឹបបានរៀបរាប់ថា អាណិតគាត់ណាស់តារាកំប្លែងនាយក្តឹប និងកូនសំណូមពរតាមរយៈខ្ញុំបាទថា សូមជួយគាត់ផង គាត់តារាកំប្លែងនាយក្តឹបចង់លក់ផ្ទះសងបំណុលគេ បើបងប្អូនណាទិញ ចង់ទិញផ្ទះជួយទិញគាត់ផង។

ប្រភពបានបន្តទៀតថា ផ្ទះគាត់នៅខាងជើងវត្តខ្ទរ ខណ្ឌជ្រោយចង្វា គាត់ថា សូមជួយគាត់ផងគាត់ជំ ពាក់គេច្រើនណាស់គាត់រកអី្វមិនបានគាត់ខ្ចីគេ ដោយសារយកលុយទៅព្យាបាលជំងឺពេលនេះគាត់អស់លទ្ធភាពហើយ។
សូមជម្រាបដែរថាតារាកំប្លែងនាយ ក្តឹប បានបោះបង់និងបញ្ចប់អាជីពជាតារាកំប្លែងទាំងស្រុងបន្ទាប់ពីមានជំងឺប្រចាំកាយស្លាប់មួយចំហៀង ដែលបណ្តាលមកពីជំងឺលើសឈាមព្រមទាំងជំងឺទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូងជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


