កីឡា
ប្រធានាធិបតីឥណ្ឌូណេស៊ី គាំទ្រសហព័ន្ធកីឡាបាល់ទាត់ ដេញថ្លៃធ្វើម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣
រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Zainudin Amali បាននិយាយថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi គាំទ្រផែនការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកបាល់ទាត់អាស៊ី (AFC Asian Cup) ឆ្នាំ២០២៣។

Amali បាននិយាយនៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «មានការស្នើសុំពី PSSI ពីព្រោះពួកគេមានគម្រោងស្នើសុំធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup ឆ្នាំ ២០២៣។ អ្វីដែល PSSI បានប្រាប់ខ្ញុំបន្ទាប់មកខ្ញុំបានរាយការណ៍ទៅប្រធានាធិបតីថា តើយើងត្រូវបានអនុញ្ញាតឱ្យធ្វើជាម្ចាស់ផ្ទះឬអត់។» លោកបានពន្យល់ថា៖ «លោកប្រធានាធិបតី បានប្រាប់ខ្ញុំថា អនុញ្ញាតឱ្យ PSSI ធ្វើការលើរឿងនេះ ហើយស្នើធ្វើជាម្ចាស់ផ្ទះការប្រកួត AFC Asian Cup ឆ្នាំ២០២៣។»

ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ឬប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម ២០ ឆ្នាំ (FIFA World Cup U-20) ឆ្នាំ ២០២៣ នៅថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដូចគ្នា។

PSSI បានបំពេញលក្ខខណ្ឌក្នុងការដាក់ពាក្យធ្វើជាម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ទទួលយកតែសំណើពីប្រទេសចូលរួមដែលមានសិទ្ធិសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយប៉ុណ្ណោះ។ ហើយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានឈានទៅជុំផ្ដាច់ព្រ័ត្រ ដោយសារឈ្នះវគ្គជម្រុះជុំទី ៣ ដែលបានឡើងក្នុងនាមជាក្រុមលេខ ២ ល្អ។
លោក Amali ពន្យល់ថា៖ «PSSI សូមចូលរួមស្នើសុំដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣។ លទ្ធផលនឹងទៅជាយ៉ាងណា យើងមិនទាន់ដឹងនៅឡើយទេ។ ឥឡូវនេះ យើងបានស្នើសុំឱ្យ PSSI ចូលរួមក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ ២០២៣។» PSSI ភ្លាមៗបានផ្ញើសំណើជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។

AFC ពិតជាកំពុងស្វែងរកម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣ ដើម្បីជំនួសប្រទេសចិន ដែលបានដកខ្លួនដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ឥណ្ឌូនេស៊ី អាចប្រជែងជាមួយប្រទេស ៤ ផ្សេងទៀត ដើម្បីធ្វើជាម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៣ រួមមានអូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និងកាតា។ PSSI បាននិយាយថា ប្រទេសទាំង៤ ក៏ចាប់អារម្មណ៍ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍នេះផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន