Connect with us

KPT+

ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ បណ្តាលមកពីអ្វី?

បានផុស

នៅ

ជំងឺ ​Melanonychia កើត​ឡើង​​នៅ​ពេល​ដែល​យើង​មាន​ឆ្នូត​ពណ៌​ខ្មៅ ឬ​ត្នោត​​នៅ​លើ​ក្រចក​​ដៃ ឬ​ក្រចក​ជើង​។ ​ការ​ប្រែ​ពណ៌​នេះ លេច​ឡើង​ជា​ឆ្នូត​ដែល​ចាប់ផ្ដើម​​ពី​គល់​ក្រចក​​រហូត​ដល់​ចុង​ក្រចក​ ហើយ​ជា​ទូទៅ វា​​កើត​​លើ​​ក្រចក​មួយ ឬ​ច្រើន​។ ឆ្នូត​ទាំង​នេះ​ ​កើត​ឡើង​​​តាម​ធម្មជាតិ​ ប្រសិនបើ​យើង​មាន​ស្បែក​ខ្មៅ​ស្រអាប់​។ យ៉ាង​ណា​មិញ មិន​ថា​ក្រចក​មាន​ឆ្នូត​ខ្មៅ​នេះ​ កើត​ឡើង​ដោយ​មូលហេតុ​ណា​នោះ​ទេ ​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​បញ្ហា​មួយ​នេះ​អាច​បណ្ដាល​មក​ពី​លក្ខខណ្ឌ​សុខភាព​​ផ្សេង​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញា

  • ឆ្នូត​ពណ៌​ខ្មៅ ឬ​ត្នោត​​​នៅ​លើ​ក្រចក​
  • ខូច​ទ្រង់ទ្រាយ​នៃ​ក្រចក

មូលហេតុ​បង្ក

​ជំងឺMelanonychia ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​ពណ៌ បញ្ចេញ​សារធាតុ​Melanin ដែល​មាន​ពណ៌​ត្នោត​ទៅ​ក្នុង​ក្រចក ហើយ​នៅ​ពេល​ដែល​ក្រចក​លូតលាស់​ ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ឆ្នូត​ពណ៌​ត្នោត​ ឬ​ខ្មៅ​នៅ​លើ​ក្រចក។ ការ​បញ្ចេញ​សារធាតុ​Melanin ​បង្ក​ឡើង​ដោយ​​ដំណើរការ​សំខាន់​ៗ ​២​យ៉ាង និង​មាន​មូលហេតុ​ផ្សេង​ៗ​ពី​គ្នា​។

ការ​កើន​ឡើង​ការ​ផលិត​​សារធាតុ​Melanin បង្ក​ឡើង​ដោយ​៖

  • ការ​ពពោះ
  • ការ​បម្រែបម្រួល​ទៅ​តាម​ពូជ
  • របួស (កៀប​សរសៃ​ដៃ ខាំ​ក្រចក​ដៃ ខូច​ទ្រង់ទ្រាយ​ប្រអប់​ជើង​បណ្តាល​មក​ពី​ការ​កកិត​​នឹង​ស្បែក​ជើង​)
  • ការ​បង្ក​រោគ​លើ​ក្រចក
  • ជំងឺ​សើ​ស្បែក​ Psoriasis
  • ជំងឺ​Addison’s disease
  • ជំងឺ​មហារីក​ស្បែក
  • ស្រូប​យក​សារធាតុ​ដែក​ច្រើន​ជ្រុល​
  • ជំងឺ​អេដស៍
  • ការ​ប៉ះពាល់​នឹង​កាំរស្មីអ៊ិច​ (X-ray)
  • ការ​ប្រើ​ថ្នាំ​ព្យាបាល​ដោយ​គីមី ។

ការ​កើន​ឡើង​​នៃ​កោសិកា​ពណ៌​ខ្មៅ​​បណ្ដាល​មក​ពី៖

  • ដំបៅ
  • ប្រជ្រុយ​ ឬ​ស្នាម​ដៅ​ពី​កំណើត​
  • មហារីក​ក្រចក

មូលហេតុ​បង្ក​ផ្សេង​ទៀត​នៃ​ជំងឺMelanonychia​រួម​មាន​៖

  • បាក់តេរី
  • ការ​លាប​សក់​
  • ថ្នាំ​ជក់

រោគសញ្ញា​មួយ​ចំនួន​ដែល​ឆ្នូត​ខ្មៅ​​​នៅ​លើ​ក្រចក​ជា​ជំងឺ​មហារីក​

  • ​​​​​​​ការ​ប្រែ​ពណ៌​ក្រចក​ដែល​មាន​ទទឹង​លើស​ពី​៣​មិល្លីម៉ែត្រ ឬ​មាន​ទំហំ​កើន​ឡើង​
  • ​​ការ​ប្រែប្រួល​សារធាតុ​ពណ៌​ត្នោត​​នៅ​លើ​ក្រចក​
  • មាន​ពណ៌​ខ្មៅ ឬ​ពណ៌​ប្រផេះ​ជាមួយ​ពណ៌​ត្នោត
  • សារធាតុ​ពណ៌​ដែល​មើល​ទៅ​មាន​គ្រាប់​ៗ
  • ការ​ខូច​ទ្រង់ទ្រាយ​នៃ​ក្រចក។​

ការ​ព្យាបាល​

ជាក់​ស្ដែង ការ​ព្យាបាល​​ជំងឺ​នេះ​មាន​ការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​មូលហេតុ​បង្ក​។ ប្រសិនបើ ជំងឺ​Melanonychia​​ ​មិន​​មែន​​ជា​​មហារីក​ទេ​នោះ យើង​ពុំ​ចាំបាច់​ធ្វើ​ការ​ព្យាបាល​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​​​ជំងឺ​នេះ​ បណ្ដាល​មក​ពី​ការ​បង្ក​រោគ យើង​អាច​ប្រើ​ពពួក​ថ្នាំ​ផ្សះ ឬ​​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត​តាម​វេជ្ជបញ្ជាបាន​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់

ចុចអាន ៖មូលហេតុដែលបណ្ដាលឲ្យភ្នែកស្ងួត និងវិធីកាត់បន្ថយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម