KPT+
មូលហេតុដែលបណ្ដាលឲ្យភ្នែកស្ងួត និងវិធីកាត់បន្ថយ
បញ្ហាសុខភាពភ្នែក ជាទូទៅមនុស្សជាច្រើនតែងមើលរំលង ឬមិនអើពើគិតថាធម្មតា យូរៗទៅ វាអាចបណ្ដាលឲ្យមានជំងឺភ្នែកស្ងួត ដោយសារយើងតែងប្រើប្រាស់ភ្នែកច្រើន ជាមួយឧបករណ៍ឌីជីថល ក៏ដូចជាបញ្ហាអាយុជាដើម។

តើរោគសញ្ញាអ្វីខ្លះតែងកើតមានទៅជាជំងឺភ្នែកស្ងួត
សាស្ត្រាចារ្យ Gwalin Nomanon នៃផ្នែករោគភ្នែកនៃមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ Ramathibodi នៃសាកលវិទ្យាល័យ Mahidol បាននិយាយថា កត្តាហានិភ័យនៃភ្នែកស្ងួត គឺបណ្ដាលមកពីអាយុកាន់តែកើនឡើង។ ជាពិសេសគឺមនុស្សស្រី ងាយនឹងភ្នែកស្ងួតជាងបុរស ដោយសារតែ មនុស្សស្រីច្រើនប្រើក្រសែភ្នែកដើម្បីសម្លឹងមើលឧបករណ៍ឌីជីថល ក្នុងរយៈពេលយូរ ដូចជា កុំព្យូទ័រ ទូរស័ព្ទ និងពាក់ឡែនភ្នែកជាប្រចាំអស់រយៈពេលយូរក្នុងមួយថ្ងៃៗជាដើម។

ជាពិសេសគឺ ផលប៉ះពាល់ពីជំងឺ និងថ្នាំដែលត្រូវបានគេយកទៅព្យាបាលជំងឺមូលដ្ឋាន ដូចជា អាឡ័កស៊ី ការធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមជាមួយនឹងថ្នាំបញ្ចុះទឹកនោម សុទ្ធតែជារោគសញ្ញាស្ងួតភ្នែក ។
វិធីការពារជំងឺភ្នែកស្ងួត

ជៀសវាងការប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងរយៈពេលយូរ។ ប្រសិនបើមើលឧបករណ៍ឌីជីថលរយៈពេលយូរ សូមបិទភ្នែករៀងរាល់ ២០ នាទីម្ដង ឬសម្លឹងមើលវត្ថុដែលមានចម្ងាយយ៉ាងតិច ៦ ម៉ែត្រ។
ជៀសវាងការប៉ះទង្គិចជាប់នឹងភ្នែក ឬប្រឈមនឹងខ្យល់បក់ខ្លាំង ដូចជាដេកដោយប្រើកង្ហារឬម៉ាស៊ីនត្រជាក់ប៉ះត្រូវភ្នែកផ្ទាល់ ។
ជៀសវាងការធ្វើដំណើរឬទៅកន្លែងមានខ្យល់ខ្លាំង ក្នុងរយៈពេលយូរ ឬការបំពុលពីបរិយាកាសខ្ពស់។
ជៀសវាងការប្រើថ្នាំដែលមិនចាំបាច់។
ហាមព្រិចភ្នែកញឹកញាប់ពេក។
វ៉ែនតាមិនគួរពាក់លើសពី ៨ ម៉ោងក្នុងមួយថ្ងៃឡើយ។
ផឹកទឹកស្អាតឲ្យគ្រប់គ្រាន់ ពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ និងគេងឲ្យបានគ្រប់គ្រាន់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺភ្នែកស្ងួតកើតយ៉ាងដូចម្តេច
ចុចអាន៖មិនចង់ក្លាយជាអ្នកចែកចាយកូវីដ ទៅកាន់អ្នកដទៃ ម៉ាស់ពាក់រួចមិនមែនចេះតែបោះចោលតាមចិត្តចង់ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


