KPT+
ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់
ក្រចកស្អាតអ្នកណាក៏ចង់បាន ចង់លាបពណ៌ឲ្យស្រស់ប្លែកគាប់ភ្នែកគេដែរ ជាពិសេសគឺស្រីៗតែម្ដង។ ក្រចកជាប់នឹងដៃរបស់យើង និងតែងចាប់កាន់របស់ឬចំណីយកមកហូបជារៀងថ្ងៃ។ ចុះបើក្រចកវែង ហើយមានជាប់ដីនោះ តើនៅស្រស់ស្អាតនិងត្រូវចាប់កាន់របស់ ដែលយើងហូបបានទៀតទេ។
នេះជាហេតុផលដែលយើងគួរកាត់ក្រចកឲ្យខ្លីៗ
១ ក្រចកគឺជាអាងស្តុកបាក់តេរី

ការទុកក្រចកវែង ក៏អាចបណ្ដាលឲ្យបាក់តេរីកកកុញនិងប្រឈមនឹងការបង្ករោគដោយបាក់តេរី។ ដោយសារតែបាក់តេរីលូតលាស់បានល្អ នៅក្នុងបរិស្ថានកខ្វក់។ ក្រចកដែលមិនត្រូវបានសម្អាត មិនកាត់ឲ្យខ្លី នឹងបណ្ដាលឲ្យមានបាក់តេរីកាន់តែច្រើនតោងជាប់។
២ ហានិភ័យនៃការឆ្លងមេរោគ
ក្រចកជាអាងស្តុកបាក់តេរី ក៏ជាការប្រមូលផ្ដុំនៃផ្សិតដែរ។ ជាពិសេសអត្តពលិកឬអ្នកដែលហាត់ប្រាណទៀងទាត់ ដោយសារតែការប្រើប្រាស់កម្លាំងបញ្ចេញញើសញឹកញាប់។ ប្រសិនបើ មិនត្រូវបានសម្អាតឲ្យបានគ្រប់គ្រាន់ទេនោះ វាអាចបង្កអន្តរាយជាបាក់តេរីនិងផ្សិតក្រចក។

៣ ពុលចំណីអាហារឬបណ្ដាលឲ្យរាករូស
មុនពេលញ៉ាំ យើងតែងតែត្រូវលាងដៃឲ្យបានស្អាតរាល់ពេល។ ប្រសិនបើម្រាមដៃរបស់អ្នកកខ្វក់ មានន័យថាក្រចកនិងដៃគឺជាការប្រមូលផ្តុំនៃបាក់តេរីនិងផ្សិត។ ភាពមិនស្អាតទាំងនោះ ចូលក្នុងរាងកាយ បណ្ដាលឲ្យរាគរូសឬពុលអាហារ។
៤ មានរបួស

អ្នកដែលមានក្រចកវែង អាចមានគ្រោះថ្នាក់ដោយចៃដន្យ ដូចជាយកក្រចកទៅកោសលើមុខឬដងខ្លួន ជាពិសេសអាចគ្រោះថ្នាក់ទៅលើមនុស្សដែលនៅជុំវិញយើង ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖មូលហេតុដែលបណ្ដាលឲ្យភ្នែកស្ងួត និងវិធីកាត់បន្ថយ
ចុចអាន៖វិធីងាយៗ ៤ យ៉ាង ធ្វើការពីផ្ទះមានប្រសិទ្ធភាពជាងមុន មិនងាយឈឺថ្កាត់ក្នុងអំឡុងរាតត្បាត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


