សុខភាព
ទម្លាប់ល្អ ៦ ចំណុច ជួយក្រចកឲ្យមានសុខភាពល្អ
ក្រចកដៃផ្សំឡើងពីស្រទាប់ប្រូតេអ៊ីនដែលហៅថា Keratin វាដុះចេញពីផ្ទៃក្រចកនៅក្រោមរង្វង់ក្រចករបស់អ្នក ។ ក្រចកដៃដែលមានសុខភាពល្អគឺ រលោង គ្មានរណ្តៅ គ្មានចង្អូរ មានពណ៌ដូចគ្នា និងមិនប្រែពណ៌ ។ ដើម្បីឲ្យក្រចកដៃស្អាត រឹងមាំ និងមានសុខភាពល្អ អ្នកអនុវត្តតាមវិធីខាងក្រោមនេះ ៖
១. រក្សាក្រចកឲ្យនៅស្ងួត និងមានអនាម័យ

វិធីនេះការពារបាក់តេរីមិនឲ្យលូតលាស់ក្រោមក្រចក និងការពារក្រចកពីការផុយស្រួយងាយរហែក ជាពិសេសពេលលាងចាន បោកខោអាវ និងមុជទឹកយូរពេក ។
២. សម្អាតក្រចកដោយយកចិត្តទុកដាក់
ប្រើកន្ត្រៃកាត់ក្រចកដែលមុត ហើយកាត់តាមទម្រង់ក្រចក ។ ជៀសវាងកាត់ត្រង់ៗតាមម៉ូដជ្រុងៗព្រោះវាខុសពីទម្រង់ក្រចកធម្មតា ។
៣. ផ្ដល់សំណើម
ប្រើឡេ ឬគ្រីមលាបប្រអប់ដៃម៉ាស្សាតាមដងម្រាមដៃ និងក្រចកឲ្យសព្វជាប្រចាំដើម្បីទទួលបានក្រចករលោងស្អាត ។

៤. ប្រើប្យ៊ូទីន
ការប្រើប្រាស់ប្យ៊ូទីន ត្រូវការសាកសួរពីពេទ្យជំនាញដែលអ្នកទុកចិត្ត ។ ប្យ៊ូទីនជា សារជាតិជួយស្ដារក្រចកទន់ផុយឲ្យប្រែជារឹងមាំវិញ ។
៥. ហាមខាំក្រចក
ការខាំក្រចកជា ទម្លាប់មិនល្អចំពោះក្រចកព្រោះមុខរបួសតែបន្តិចនឹងបង្កឲ្យមានការឆ្លងបាក់តេរី និងផ្សិតយ៉ាងងាយ ។
៦. ទាញក្រចកដែលរហែក
អ្នកគួរតែកាត់ជាមួយឧបករណ៍ត្រឹមកន្លែងលៀនចេញមក មិនត្រូវទាញវាឲ្យដាច់នោះទេ ។ បើអ្នកទាញក្រចកនោះឲ្យដាច់ វានឹងខូចក្រចកជាបន្តបន្ទាប់ ។

មួយវិញទៀតសម្រាប់អ្នកមានទម្លាប់ធ្វើក្រចកនៅហាង គួរតែជ្រើសរើសហាងដែលមានជំនាញច្បាស់លាស់ ធ្វើបានស្អាត និងមានអនាម័យខ្ពស់ជានិច្ច ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់
ចុចអាន ៖ អត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើល ៦ យ៉ាង អំពីការធ្វើក្រចកដៃ និងជើងទៀងទាត់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


