ជីវិតកម្សាន្ដ
Marian ត្រូវផលិតករស្នើថតរឿងថ្មីជាមួយតារាកូរ៉េ តែនាងបដិសេធ ព្រោះមូលហេតុនេះ
កំពូលតារាស្រីហ្វីលីពីន Marian Rivera ត្រូវបានផលិតករទាក់ទងឱ្យថតខ្សែភាពយន្តបែបកូរ៉េ-ហ្វីលីពីន ថ្មីមួយ ជាមួយតារាប្រុសកូរ៉េ Kim Seon Ho ប៉ុន្តែនាងច្រាលចោលសំណើរភ្លាមៗ ដោយសារជាប់មើលថែកូនៗ។

ខ្សែភាពយន្ត “Sad Tropics” ជាខ្សែភាពយន្តដែលអ្នកដឹកនាំរឿងគម្រោងចង់ឱ្យអតីតតួ ម៉ារីម៉ា អ្នកនាង Marian Rivera-Dantes និងលោក Kim Seon Ho សម្ដែងរួមគ្នា តែក៏ត្រូវតួស្រីបដិសេធ។

តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Marian បានទម្លាយថា នាងត្រូវបានគេស្នើសុំឱ្យចូលរួមសម្ដែងក្នុងរឿងថ្មីមួយ របស់ប្រទេសកូរ៉េខាងត្បូង។ ឆ្លើយតបទៅនឹងសំណើរនេះ នាងបានបដិសេធ មូលហេតុដោយសារជាប់រវល់មើលថែកូនៗ និងគ្រួសារ។ តារាស្រីវ័យ ៣៧ឆ្នាំរូបនេះ និយាយថា នាងមិនអាចទៅស្នាក់នៅប្រទេសកូរ៉េរហូតដល់ទៅ ៣ខែ ហើយទុកកូនៗចោលនោះទេ។

គួររំលឹកថា កាលពីឆ្នាំមុន ព័ត៌មានចចាមរ៉ាមមួយនិយាយថា Marian នឹងចូលរួមសម្ដែងជាមួយតារាប្រុស Kim Seon Ho ក្នុងរឿងកូរ៉េដែលមានចំណងជើងថា “Sad Tropics” ខណៈពេលនេះព័ត៌មានផ្លូវការបានឱ្យដឹងថា Marian ពុំមានវត្តមានក្នុងភាពយន្តថ្មីនេះឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Inquirer
ចុចអាន៖ នាង ម៉ារីម៉ា ប្រកាសក្ដែងៗនឹងធ្វើរឿងនេះ ទោះបីលំបាកចំពោះស្ត្រី
ចុចអាន៖ ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ Seo Ye Ji ត្រឡប់មកវិញ កាន់តែកាចជាងមុន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


