Connect with us

ជីវិតកម្សាន្ដ

ក្រោយស្ងប់ស្ងាត់រឿងអាស្រូវ Seo Ye Ji ត្រឡប់មកវិញ កាន់តែកាចជាងមុន

បានផុស

នៅ

បន្ទាប់ពីជុំព័ទ្ធដោយរឿងអាស្រូវយ៉ាងជោគជាំ សឹងមិនអាចឈរក្នុងវិស័យសិល្បៈទៀតបាន ពេលនេះតារាស្រី Seo Ye Ji បង្ហាញមុខក្នុងភាពយន្តភាគថ្មី បង្អួតសម្រស់កាន់តែស្អាតប្លែក ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងមក Seo Ye Ji ធ្លាប់ជោគជ័យលើរឿងភាគកូរ៉េជាច្រើន ជាពិសេសក្នុងខ្សែភាពយន្តរឿង “It’s okay to be not Oaky” ។ យ៉ាងណាមិញ ​ក្រោយសម្ដែង​ក្នុង​រឿង “Crazy” ជាមួយ​តារា​សម្ដែង Kim So Hyun តារាស្រីរូបនេះ ស្រាប់តែផ្ទុះរឿងអាស្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​នាង​យ៉ាង​ធ្ងន់ធ្ងរ រហូតបាត់មុខពីអេក្រង់អស់ពេលជាយូរ។

ប៉ុន្តែ​ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​មក Seo Ye Ji បាន​ត្រឡប់​មក​វិញ​ជា​ផ្លូវ​ការ​ ក្នុង​រឿង​ថ្មី​ចំណងជើងថា ​«Eve»​ ដែលពេលនេះកំពុងចាក់ផ្សាយនៅលើ Netflix ហើយកំពុងផ្ទុះការសរសើរពីហ្វេន​ K-Drama ផងដែរ។

ភាពយន្តថ្មីនេះ Seo Ye Ji ប្រែប្រួលសម្រស់​កាន់តែប្លែកស្អាត​ ប្រើសម្លៀកបំពាក់សុទ្ធតែប្រេនលំដាប់ៗ ខណៈរឿងនេះដែរនាងដើរតួជាមនុស្សស្រីចរិតពិសពុលដើម្បីតាមសងសឹកមនុស្សដែលធ្លាប់ធ្វើបាបគ្រួសារនាង ហើយរឿងនេះនាងក៏បានថតឈុតរោលរាលជាច្រើនឈុត ធ្វើឱ្យទស្សនិកជនពេញចិត្តនូវសមត្ថភាពរបស់នាងយ៉ាងខ្លាំង។

ចំពោះប្រិយមិត្តយើង បានទស្សនារឿងភាពយន្តភាគថ្មីហើយឬនៅ? ​ហើយយល់ថា នាងប្រែប្រួលយ៉ាងណាដែរ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Cardi B បង្ហាញឈ្មោះ Idol របស់ខ្លួនក្នុងក្រុម BTS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម